អត្ថបទពាណិជ្ជកម្ម
កម្មវិធី SUSUSI Celebration Concert ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​ពី​អតិថិជន​
21, May 2018 , 4:16 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​JCRI ដែលជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់មុខ​នូវ​ផលិតផល​Sususi Aloe Vera ក្នុងប្រទេស​កម្ពុជា បានរៀបចំ​កម្មវិធី SUSUSI Celebration Concert នៅ​ផ្សារ​ទំនើប​Aeon Mall ដែលមាន​ការអញ្ជើញ​ចូលរួម​ដោយ​បុរស​សង្ហា​លោក ហ្សូ​ណូ ក្រុម​រាំ​Ninja និង​មាន​ការដើរ​បង្ហាញ​ផលិតផល Sususi Aloe Vera ទាំង​៤​រសជាតិ ដោយ​ក្រុម​ម៉ូ​ឌែ​ល​ដ៏​ស្រស់​សោភា​។​

​អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ គឺ​គ្រាន់តែ​ព្រឹត្តិការណ៍ SUSUSI Celebration Concert ដែល​រៀបចំ​នៅ​ថ្ងៃ​ទីមួយ​ប៉ុណ្ណោះ ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​ពី​អតិថិជន និង​អ្នកដើរ​កម្សាន្ត​ក្នុង​បរិវេន​នៃ​ផ្សារ​ទំនើប​Aeon Mall ដែល​បង្ក​ឲ្យ​កម្មវិធី​នេះ កាន់តែ​សប្បាយរីករាយ និង​កក្រើក​។​



​ជាមួយគ្នានេះ​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា និង​ថៃ ដូចជា​៖ លោក ព្រាប សុ​វ​ត្តិ លោក ខេ​មរះ សិរីមន្ត កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា ពេជ្រ សោភា និង លោក ងួន ចាន់​ដេវីត រួមជាមួយ​កំពូល​តារា​ល្បីៗ​មកពី​ប្រទេស​ថៃ​គឺ​កញ្ញា Yinglee Srijumphon និង ក្រុម​តារាចម្រៀង​Original Song 7 Days Crazy ដែល​បាន​បង្កើត​ភាពសប្បាយ​រីករាយ​ដល់​អ្នកគាំទ្រ​ទាំងអស់​ផងដែរ​។​

​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​ទាំងអស់ ទទួលបាន​ឱកាស​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹក​ពី​ផលិតផល Sususi Aloe Vera, ភេសជ្ជៈ G Park, និង​ស្រា​បៀរ​Hite ទៀតផង​។ កម្មវិធី​នេះ​នាំ​ជូន​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​JCRI​។​

























(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com