អត្ថបទពាណិជ្ជកម្ម
មិនធម្មតា ព្រាប សុវត្ថិ ជប់​មាន់​ផ្អើល​ពេញ​ឆាក​តន្ត្រី Sususi Celebration Concert
21, May 2018 , 5:14 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ពិតជា​អស្ចារ្យ​! ជាមួយ​បទ​មាន់​ស្រែ​បន្លែស្រស់ របស់លោក​ព្រាប សុ​វ​ត្តិ មិនមែន​លំៗ​ទេ ក្នុង​ការប្រគំ​តន្ត្រី Sususi Celebration Concert នៅ​កោះ​ពេជ្រ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ដែល​នេះ​ជា​ព្រឹត្តិការណ៍​មិន​ធ្លាប់មាន​ពីមុនមក​។

​លោក ព្រាប​សុ​វ​ត្តិ ជប់​ចេញ​មាន់​ស្រែ​នៅលើ​ឆាក​តន្ត្រី​Sususi Celebration Concert តែម្ដង​ហើយ នេះ​ជា​ឈុត​ឆាក​ដ៏​អស្ចារ្យ​នៅក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ​។ Sususi Celebration Concert ជាការ​ប្រគុំ​តន្ត្រី​ដើម្បី​ស្វា​គម៍​Sususi Aloe Vera មកកាន់​ប្រទេស​កម្ពុជា​ជាមួយ​ការ​ចរាចរ​ទូទាំង​២៥ ខេត្ត​ក្រុង​នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​។

​ក្នុងនោះ​ផងដែរ ក៏មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ និង​កក្រើក ដែល​ឈុត​ឆាក​ទាំងនេះ​ជា​ឈុត​ឆាក​ដ៏​កម្រ​មិនដែល​មាននៅ​ក្នុងប្រទេស​កម្ពុជា​ឡើយ​។ នេះ​ជា​លើកទីមួយ ដែលមាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​កើតឡើង បើ​និយាយ​ពី​វត្តមាន​តារា​កិត្តិយស​ចូលរួម​វិញ សុទ្ធតែ​កំពូល​តារាចម្រៀង​ល្បីៗ​លំដាប់​ប្រចាំ​ប្រទេស​កម្ពុជា រួមជាមួយ​នឹង​វត្តមាន​កំពូល​តារាចម្រៀង​ល្បី​មកពី​ប្រទេស​ថៃ ធ្វើអោយ​កក្រើក​ឆាក​នៃ​ការប្រគុំ​តន្ត្រី​តែម្ដង​ហើយ​។



​ក្រៅពី​មានការ​សម្ដែង​របស់ លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធ​កញ្ញា លោក ខេមរៈ សិរីមន្ត អ្នកនាង ពេជ្រ សោភា លោក G-Devith ក្រុម​ចម្រៀង 7Days Crazy និង​កញ្ញា Yinglee នៅលើ​ឆាក Sususi Celebration Concert ហើយ​នោះ ក្នុង​បរិវេណ​នេះ​ក៏​មានការ​ការប្រគំ​តន្ត្រី​ខ្នាតតូច​មួយទៀត​សម្រាប់​អ្នក​និយម​ចម្រៀង Original Song ដោយមាន​រៀបចំ​តុ​កៅអី​យ៉ាង​កក់ក្ដៅ​ទទួល​អ្នកគាំទ្រ​ទាំងឡាយ​របស់​ស្រា​បៀ Hite និង ភេសជ្ជៈ G-Park​។

​កម្មវិធី​ទាំងមូល​នាំមក​ជូន​ដោយ​ក្រុមហ៊ុន​JCRI ជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់មុខ​នូវ​ផលិតផល Sususi Aloe Vera នៅ​កម្ពុជា​។​













(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com