ជាតិ
សៀមរាប៖ រន្ទះបាញ់ស្លាប់គោមេកូន១១ក្បាលគួរឱ្យតក់ស្លុត រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
× សៀមរាប៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅរសៀលថ្ងៃទី២១ ឧសភា ដែលរន្ទះបាញ់បានសម្លាប់សត្វគោមេកូនចំនួន១១ក្បាល នៅភូមិសាស្ត្រភូមិគ្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ហេតុការណ៍រន្ទះបាញ់ស្លាប់គោនេះកើតឡើងនៅម៉ោង ៤រសៀល ថ្ងៃទី២១ ឧសភា ខណៈដែលកំពុងមានភ្លៀងរលឹម និងលាយឡំរន្ទះបាញ់។ សត្វគោដែលស្លាប់នោះ មានមេចំនួន១០ក្បាល និងកូនមួយក្បាល។ ចំណែកម្ចាស់គោត្រូវបានគេរាយការណ៍ថា មានឈ្មោះ វី វីត ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិព្រៃលាន ឃុំពពេល ស្រុកសុទ្រនិគម ខេត្តសៀមរាប ហើយពុំមានគ្រោះថ្នាក់អ្វីឡើយ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងនគរបាលស្រុកសូទ្រនិគម។
គួររម្លឹកថា នៅរសៀលថ្ងៃទី២០ ឧសភា នៅខេត្តសៀមរាបមានករណីខ្យល់កន្ដ្រាក់ដែលក្នុងនោះបណ្តាលឱ្យផ្ទះចំនួនជាង៨០ខ្នង បានដួលរំលំ និងរបើកដំបូលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com