ជាតិ
លោក កៃ គឹមសុង ត្រូវបានតែងតាំងជាប្រធានប្រតិបត្តិកាសែត Khmer Times លោក កៃ គឹមសុង (អាវសខាងស្តាំ) ថតជាមួយបុគ្គលិក Khmer Times។ រូបថតផ្តល់ដោយ ម៉ៃ គុណមករា
× អតីតនិពន្ធនាយកភ្នំពេញ ប៉ុស្តិ៍ លោក កៃ គឹមសុង ត្រូវបានតែងតាំងជាប្រធានប្រតិបត្តិ (COO) កាសែត Khmer Times ។
លោក គឹមសុង បានចូលរួមជាមួយកាសែត Khmer Times នាពេលប្រមាណជាងពីរសប្តាហ៍បន្ទាប់ពីលោកត្រូវបានម្ចាស់ក្រុមហ៊ុនថ្មីនៃក្រុមហ៊ុន Post Media (The Phnom Penh Post) បញ្ឈប់ការងារ ដោយសារតែអត្ថបទដ៏ចម្រូងចម្រាស់មួយដែលសរសេរដោយអ្នកកាសែតបរទេសពីររូប ទាក់ទងនឹងការផ្លាស់ប្តូរថ្នាក់ដឹកនាំក្រុមហ៊ុន។
ថ្លែងប្រាប់សារព័ត៌មាន Thmey Thmey លោក កៃ គឹមសុង ដែលមានបទពិសោធន៍ផ្នែកសារព័ត៌មានប្រមាណ២០ឆ្នាំ បានបញ្ជាក់ថា តួនាទីរបស់លោកនៅកាសែត Khmer Times គឺគ្រប់គ្រង និងត្រួតពិនិត្យរាល់ប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com