តើ​ជនជាតិ​បារាំង​ជា​អ្នក​នាំ​ពូជ​«​ក្រូចពោធិ៍សាត់​»​មក​ដាំ​នៅក្នុង​ខេត្ត ពោធិ៍សាត់ មែន​ឬទេ​?

ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
តើ​ជនជាតិ​បារាំង​ជា​អ្នក​នាំ​ពូជ​«​ក្រូចពោធិ៍សាត់​»​មក​ដាំ​នៅក្នុង​ខេត្ត ពោធិ៍សាត់ មែន​ឬទេ​?
26, May 2018 , 8:59 am         4495
រូបភាព
ដោយ: ថ្មីៗ
​ខេត្តពោធិ៍សាត់​៖ ប្រទេស​កម្ពុជា​ស្ថិតនៅក្រោម​អាណាព្យាបាល​បារាំង​ពី​ចន្លោះ​ឆ្នាំ​១៨៦៣​ដល់​ឆ្នាំ​១៩៥៣ ពោល គឺ​កម្ពុជា កាលនោះ ស្ថិតនៅក្រោម​អាណាព្យាបាល​បារាំង​រយៈពេល​៩០​ឆ្នាំ​។ ដោយសារតែ​ប្រវត្តិ​ទំនាក់ទំនង​ជាមួយ​ប្រទេស​បារាំង​ដ៏​យូរលង់​នេះហើយ ទើប​មានមតិ​ខ្លះ លើកឡើងថា ក្រូចពោធិ៍សាត់ ដែល​ដាំ​នៅក្នុង​ខេត្តពោធិ៍សាត់​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ តាមពិត ត្រូវបាន​នាំយកមក​ដាំ​ដោយ​ជនជាតិ​បារាំង​កាលពី​ជំនាន់​នោះ​។​



​ពូជ​ក្រូច​ទាំងនោះ ត្រូវបាន​គេ​ជឿថា បាន​នាំយក​មកពី​ទ្វីបអាហ្វ្រិក​ដោយ​ជនជាតិ​បារាំង​។ ពេល​នាំ​ចូលមក​ភ្លាម ពូជ​ក្រូច​នោះ មិនទាន់​មានឈ្មោះ​ទេ​។ ប៉ុន្តែ នៅពេលដែល​ក្រូច​ទាំងនោះ ត្រូវបាន​គេ​ដាំ​នៅក្នុង​ខេត្តពោធិ៍សាត់ ពលរដ្ឋ ឬ​មន្ត្រី​ខ្មែរ ឬ​មន្ត្រី​បារាំង​នា​ជំនាន់​នោះ នៅក្នុង​ខេត្តពោធិ៍សាត់ ក៏​សន្ម​ត់​ដាក់ឈ្មោះថា ក្រូចពោធិ៍សាត់​តែម្តងទៅ​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​ការសាកសួរ​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក សំ ឃីម ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តពោធិ៍សាត់​ដូចតទៅ​៖






Tag:
 ក្រូចពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com