ជាតិ
បទសម្ភាសន៍
វីដេអូ
តើ​ទឹកឃ្មុំ​រដូវប្រាំង និង​រដូវវស្សា​មួយណា​ល្អ​ជាង​?
12, Sep 2018 , 2:22 pm        
រូបភាព
​ភ្នំពេញ​៖ ឃ្មុំ​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មាន​ចំនួន ៤​ប្រភេទ គឺ​ឃ្មុំ​ព្រួត​, ឃ្មុំចង្អេរ ឬ​ឃ្មុំត្រចៀកដំរី​, ឃ្មុំផ្លិត និង​ឃ្មុំ​តូច ឬ​ឃ្មុំ​បាយក្ដាំង​។ ចំណែក​ការផលិត​ទឹកឃ្មុំ​របស់​ឃ្មុំ​វិញ មាន​ពីរ​រដូវ គឺ​ទឹកឃ្មុំ​រដូវប្រាំង និង​ទឹកឃ្មុំ​រដូវវស្សា​។ ទឹកឃ្មុំ​រដូវប្រាំង​មាន​លក្ខណៈ​ល្អ​ជាង​រដូវវស្សា ព្រោះ​ទឹកឃ្មុំ​រដូវប្រាំង មាន​កំហាប់​ជាតិ​ទឹក​ក្រោម ២៤​ភាគរយ ហើយ​ទឹកឃ្មុំ​រដូវវស្សា មាន​ជាតិ​ទឹក​រហូតដល់​ក្រោម ២៩​ភាគរយ​។​



​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន ThmeyThmey លោក សាត វី​រ៉ៃ មន្ត្រី​អភិវឌ្ឍ​សហគ្រាស​ជាន់ខ្ពស់​នៃ​អង្គការ NTFP-EP បាន​លើកឡើងថា ឃ្មុំ​ទាំង ៤​ប្រភេទ​នេះ មាន​រសជាតិ​ខុសគ្នា តែ​មានគុណ​ភាពល្អ​ដូចគ្នា​។ បើតាម​លោក សាត វី​រ៉ៃ ទឹកឃ្មុំ​នៅ​រដូវប្រាំង​ល្អ​ជាង​រដូវវស្សា ដោយ​ជាតិ​ទឹក​វា​មាន​ត្រឹម ២៤​ភាគរយ​ប៉ុណ្ណោះ ដែលមាន​សភាព​ខាប់​ជាង​រដូវវស្សា​។​

​សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន thmeythmey.com ជាមួយ​លោក សាត វី​រ៉ៃ មន្ត្រី​អភិវឌ្ឍ​សហគ្រាស​ជាន់ខ្ពស់​នៃ​អង្គការ NTFP-EP ដូចតទៅ​៖




Tag:
 ទឹកឃ្មុំ​
  ប្រាំង​
  វស្សា​
© រក្សាសិទ្ធិដោយ thmeythmey.com