ជាតិ
សមត្ថកិច្ចកម្ពុជាចាប់ខ្លួន ជនជាតិអាមេរិកម្នាក់ ដែលធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋនៅអាមេរិក រូបភាព ស្នងការនគរបាលខេត្តសៀមរាប
× សៀមរាប៖ បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣០ ឧសភា ក្រោយពីបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ និងបានគេចខ្លួនមកកម្ពុជា។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយកម្លាំងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។
បុរសខាងលើមានឈ្មោះ Gilbert Michael Greenwood អាយុ៦៣ឆ្នាំ ដែលបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈលើកុមារ នៅសហរដ្ឋអាមេរិក។ យោងតាមស្នងការរដ្ឋបាលខេត្តសៀមរាប ប្រតិបត្តិការនេះធ្វើឡើងតាមសំណើរផ្នែកភ្នាក់ងារសន្ដិសុខការទូតអាមេរិកប្រចាំកម្ពុជា។
យ៉ាងណាក្រោយការចាប់ខ្លួន បុរសខាងលើត្រូវបាននាំទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញជនសង្ស័យរូបនេះ យកទៅអនុវត្តតាមនីតិវិធីច្បាប់ បន្តនៅសហរដ្ឋអាមេរិក៕
Tag:
អាមេរិក
បទឧក្រិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com