ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ផលិតផល មីហ្គោល ត្រូវបានសម្ពោធជាផ្លូវការ
01, Jun 2018 ,
4:23 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ស៊ូន ស៊ូន គ្រុប រួមសហការជាមួយក្រុមហ៊ុន Mamee Double Decker និងក្រុមហ៊ុន Eragold (Singapore) Corporation បានរៀបចំពិធីជប់លៀង និងសម្ពោធជាផ្លូវការ ផលិតផល មីហ្គោល នៅសាលសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ។
កម្មវិធីជប់លៀង និងសម្ពោធផលិតផល មីហ្គោល នេះ មានការចូលរួមជាកិត្តយស ពីសំណាក់ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឧត្តម ឧកញ៉ា គី ទីគា អគ្គនាយកក្រុមហ៊ុនអេរ៉ា ហូធែល និងស៊ូន ស៊ូន គ្រុប លោកគី សុងថេង នាយកប្រតិបិត្ត ក្រុមហ៊ុន ស៊ូន ស៊ូន គ្រុប លោក Pierre Pang Hee Ta នាយកជាន់ខ្ពស់ក្រុមហ៊ុន Mamee Double Decker និងលោក George Chia Sock Seng តំណាងក្រុមហ៊ុន Eragold (Singapore) Corporation និងអាជីវករ ដែលជាប្រតិបត្តិករ មកពីតាមបណ្តារាជធានី-ខេត្ត សរុបចំនួន ៦៥០នាក់។
ពិធីនេះដែរ គឺជាការជួបជុំដ៏ធំប្រចាំឆ្នាំ២០១៨ របស់ក្រុមហ៊ុន ស៊ូន ស៊ូន គ្រុប ដែលប្រារព្ធឡើងក្នុងបំណងថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់អតិថិជនរបស់ក្រុមហ៊ុន ស៊ូន ស៊ូន គ្រុប ទាំងអស់ ដែលបានលក់ និងគាំទ្ររាល់ផលិតផលទាំងអស់ រយៈពេល២៦ឆ្នាំកន្លងមកនេះ។ បន្ថែមពីលើឱកាសដ៏រីករាយនេះដែរ ក៏មានការសម្ពោធជាផ្លូវការ ផលិតផល មីហ្គោល ជាផលិតផលដែលទើបនាំចូលថ្មី ដោយក្រុមហ៊ុនស៊ូន ស៊ូន គ្រុបផងដែរ។
ផលិតផល មីហ្គោល ត្រូវបានផលិតក្រោមកិច្ចសហការ រវាងក្រុមហ៊ុន Mamee Double Decker និង Eragold (Singapore) Corporation ហើយនាំចូល និងចែកចាយក្នុងទីផ្សារកម្ពុជា ដោយក្រុមហ៊ុន ស៊ូន ស៊ូន គ្រុប។ មីហ្គោល ត្រូវបានផលិតយ៉ាងផ្ចិតផ្ចង់ ដោយសរសៃមី ផលិតឡើងពីម្សៅមីសុទ្ធធម្មជាតិ100% និងទឹកស៊ុបរសជាតិឆ្ងាញ់ កម្រិតស្តង់ដាខ្ពស់ របស់ (Mamee & Eragold Singapore) ក្រោមទិសដៅ៣ចម្បង គឺគុណភាពខ្ពស់ អនាម័យល្អ និងសុខភាព។ ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ រវាងសរសៃមីស្វិតឆ្ងាញ់ និងទឹកស៊ុបឆ្ងាញ់កម្រិតស្តង់ដាខ្ពស់ នឹងធ្វើឲ្យលោកអ្នកដែលបានភ្លក់ ទទួលបានរសជាតិឆ្ងាញ់ ស្រក់ទឹកមាត់ ពីមីហ្គោល!!! ។ មីហ្គោលមាន ៣ រសជាតិសម្រាប់ជ្រើសរើស ដូចជារសជាតិសាច់គោ រសជាតិសាច់មាន់ និងរសជាតិទាខ្វៃ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម