ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
អ្នកស្រី សាមឿន មាន​ចំណូល​ជិត​២​លាន​រៀល​ក្នុង​មួយខែ ពី​ការដាំ​បន្លែ​សរីរាង្គ​
04, Jun 2018 , 8:30 am        
រូបភាព
​កំពង់ស្ពឺ​៖ កសិករ​មួយក្រុម ក្នុងភូមិ​អូរ​វែង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ងាក​មក​ដាំ​បន្លែ  សរីរាង្គ​តាំងពី​ឆ្នាំ​២០១១​មក ក្រោយពី​បាន​សិក្សា​ជាមួយ​អង្គការ​សេ​ដាក​។ អ្នកស្រី ម៉ែន សាមឿន កសិករ​ម្នាក់ ក្នុងចំណោម​កសិករ​៥​នាក់ បាន​អះអាងថា ការដាំ​បន្លែ​សរីរាង្គ​នេះ អាច​ឲ្យ​អ្នកស្រី​រកចំណូលបាន​ច្រើន​លើសពី​បន្លែ​ធម្មតា គឺ​ពី​១​លាន​៥​សែន ទៅ​១​លាន​៧​សែន​រៀល ក្នុង​មួយខែ​។ មិន​ត្រឹមតែ​រកចំណូលបាន​ច្រើន​ប៉ុណ្ណោះ​ទេ ការដាំ​បន្លែ​សរីរាង្គ ក៏​ចៀស​ផុតពី​ការប្រើប្រាស់​សារ​ធាតុគីមី​ស្រោចស្រព​បន្លែ ដែល​អ្នកស្រី ធ្លាប់ប្រើ​ប្រាស់​ជិត​៤០​ឆ្នាំ មុន​មក​ដាំ​បន្លែ​សរីរាង្គ​នេះ​។ សូមបញ្ជាក់ថា បន្លែ​សរីរាង្គ ដែល​កសិករ​ទាំងនេះ ដាំ ត្រូវបាន​យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​អង្គការ​សេ​ដាក​។​

 
 សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកស្រី ម៉ែន សាមឿន កសិករ​ដាំ​បន្លែ​សរីរាង្គ​ដូចតទៅ​៖ 
 




Tag:
 ម៉ែន សាមឿន​
 ​ បន្លែ​សរីរាង្គ​
 ​ ចំណូល​
 ​ កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com