ប៉ូលិស​បន្ទាយមានជ័យ​កម្ទេច​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ជាង​១​តោន​ដែល​នាំចូល​ពី​ថៃ​

ជាតិ
ប៉ូលិស​បន្ទាយមានជ័យ​កម្ទេច​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ជាង​១​តោន​ដែល​នាំចូល​ពី​ថៃ​
04, Jun 2018 , 12:11 pm         1764
រូបភាព
​បេះដូង​ជ្រូក អណ្តាត​ជ្រូក ក្រពះ​ជ្រូក ក្រលៀន​ជ្រូក ជើង​ជ្រូក ត្រចៀកជ្រូក និង​ពោះវៀន​ជ្រូក ដែលមាន​ទម្ងន់​សរុប​ជាង​១​តោន ត្រូវបាន​ដុត​កម្ទេចចោល​កាលពី​ថ្ងៃទី​៣ ខែឧសភា នៅ​ទីលាន​ចាក់សំរាម​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ នគរបាល​ខេត្ត​បាន​រឹបអូស​ទំនិញ​ខូចគុណភាព​ទាំងនេះ ពី​រថយន្ត​ដែល​បាន​ដឹក​ចូល​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

 
​យោងតាម​ការផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ បាន​ឃាត់​រថយន្ត​ពីរ​គ្រឿង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​សិរីសោភ័ណ​។ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​អះអាងថា ក្រៅពី​ការដុត​បំផ្លាញ​គ្រឿងក្នុង​ជ្រូក​ដែល​ខូចគុណភាព​ទាំងនោះ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ឈ្មួញ​ដែល​នៅ​ពីក្រោយ​។ 
 
​បច្ចុប្បន្ន អាជ្ញាធរ បាន​បញ្ជូន​ម្ចាស់​រថយន្ត​ជា​អ្នកបើកបរ​ស៊ីឈ្នួល​ដឹក​គ្រឿងក្នុង​ជ្រូក​ល្មើសច្បាប់​នោះ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ចំណាត់ការ​តាមផ្លូវ​ច្បាប់​៕

Tag:
 ជ្រូក​
 ​ អាត់ ខែម
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next