ប៉ម​បារាំង​ជាប់​ស្ពាន​គី​ហ្ស៊ូ​ណា អាចជា​កន្លែង​ទេសចរណ៍​មួយ​

ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ប៉ម​បារាំង​ជាប់​ស្ពាន​គី​ហ្ស៊ូ​ណា អាចជា​កន្លែង​ទេសចរណ៍​មួយ​
04, Jun 2018 , 3:59 pm         2513
រូបភាព
​កំពង់ចាម​៖​ពលរដ្ឋ​អ្នក​ខេត្តកំពង់ចាម​នា​ត្រើយ​ខាងលិច​ទន្លេមេគង្គ ​និង​ពលរដ្ឋ​អ្នក​ខេត្ត​ត្បូងឃ្មុំ​នា​ត្រើយ​ខាងកើត​ទន្លេមេគង្គ ហៅ​ប៉ម​ចំណាស់​នេះ​ថា ប៉ម​បារាំង​។ មិនមាន​អ្នកណា​ដឹង​ច្រើន​ អំពី​ប្រវត្តិ​របស់​ប៉ម​នេះឡើយ ប៉ុន្តែ​ប៉ម​នៅតែ​ជា​អគារ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ដោយសារតែ​ភាពអាថ៌កំបាំង​របស់​វា​។ ប៉ម​នេះ​ចាស់​ហើយ​។ ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម ប៉ម​បារាំង​នេះ ​ត្រូវបាន​សាងសង់​នៅ​ឆ្នាំ​១៩៣០​។



​នាយ យ៉ាន បាន​ជួប​អ្នកភូមិ​ម្នាក់​ហើយ​បាន​ជជែក​គ្នា​អំពី​ប៉ម​បារាំង​នេះ ដូចខាងក្រោម​៖





​ប៉ម​នេះ​ត្រូវបាន​សង់​ឡើង​នៅ​ឆ្នាំ​ណា​? ហេតុអ្វី​? ដើម្បី​អ្វី​? កម្ពស់​ប៉ុន្មាន​? ពលរដ្ឋ​អ្នក​ខេត្តកំពង់ចាម និង​អ្នក​ខេត្ត​ត្បូងឃ្មុំ​ ដែល​ឃើញ​ប៉ម​នេះ​ញឹកញាប់​ជាងគេ ជាពិសេស​អ្នករស់នៅ​ក្បែរ​ប៉ម​នេះ មិនមាន​ចម្លើយ​ច្បាស់​ឡើយ​។ ប៉ម​នេះ បានត្រឹមតែ​ស្ថិតនៅ​ជា​តែ​ជា​ប៉ម​ចម្លែក​មួយ​ប៉ុណ្ណោះ​។ មាន​ទេសចរ​បរទេស​មួយចំនួន ​បានមក​ដល់ និង​បាន​ថត​ផ្តិត​យក​រូបភាព​ប៉ម​នេះ​។ បើទោះជា​វា​ស្ថិតនៅ​ក្នុងភូមិ​របស់​ប្រជាជន (​ភូមិ​អ៊ីស្លាម​) នា​ដង​ទន្លេមេគង្គ ជាប់​ស្ពាន​ជប៉ុន គី​ហ្ស៊ូ​ណាក៏ដោយ ប៉ុន្តែ​វា​ហាក់ដូចជា​ត្រូវបាន​គេបោះបង់​ចោល​។



​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តកំពង់ចាម ប៉ម​នេះ​ត្រូវបាន​ជួសជុល​ម្តង​ហើយ ​ក្នុង​ឆ្នាំ​២០០៥ តាមរយៈ​ការផ្តួចផ្តើម​គំនិត​រប​ស់​អតីត​អភិបាលខេត្ត​កំពង់ចាម គឺ​លោក ហ៊ុន ណេង​។ នៅពេលនេះ គេ​ឃើញ​មាន​ជណ្តើរ​ដែក ដែល​បញ្ជាក់ថា​ធ្លាប់មាន​ការជួសជុល ដើម្បី​ទទួល​ទេសចរ​ក៏ដោយ ក៏​នៅតែ​មិនមាន​អ្នកណា​ហ៊ាន​ឡើង ជណ្តើរ​នោះ​ទៅដល់​ខាង​កំពូល​ប៉ម ដែល​សង់​ឡើង​ពី​ការ​តម្រៀប​ឥដ្ឋ​លើ​គ្នា​នោះដែរ​។​




Les colons français n’ont pas fait construire qu’une seule tour, à Battambang. Ils en ont fait construire d’autres dont au moins une qui reste toujours debout : celle située en face de la ville de Kompong Cham, sur l’autre rive du Mékong, la rive gauche dans la province de Tbaung Khmum. Elle servait en fait notamment de phare. Il s’agit de la plus haute mais même si elle demeure belle par son architecture, sa couleur et le site bucolique au milieu duquel elle trône, elle a souffert du temps : son escalier interne s’est effondré. Il existe aujourd’hui un escalier métallique qui serpente jusqu’au sommet mais personne n’ose y monter, même pas les touristes les plus téméraires, parce qu’à l’intérieur de la tour il n’y a pas d’étage et que cela donne le vertige ! Son style n’est ni français ni khmer. Il semblerait que son architecte ait voulu lui donner un style oriental propre.



Tag:
 ប៉ម​បារាំង​
  ត្បូងឃ្មុំ​
  គី​ហ្ស៊ូ​ណា​
  កំពង់ចាម​
  មេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com