អត្ថបទពាណិជ្ជកម្ម
ក្រុមគ្រូពេទ្យ និង​អ្នកបច្ចេកទេស​មកពី​តៃវ៉ាន់ និង​ក្រុមគ្រូពេទ្យ​ខេ​មា ចែករំលែក​បទពិសោធ​ន៍​ជាមួយគ្នា​
05, Jun 2018 , 9:41 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភាពយន្ត​ឯកសារ​ផលិត​ដោយ National Geographic Society លើកឡើងថា មន្ទីរពេទ្យ​ចំនួន​១៤ នៅ​កោះ​តៃវ៉ាន់ ស្ថិត​ក្នុងចំណោម​មន្ទីរពេទ្យ​លំដាប់​កំពូលៗ លើ​លោក​ចំនួន​២០០ ហើយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​កោះ​តៃវ៉ាន់ ស្ថិតក្នុង​លំដាប់ថ្នាក់​ទី​៣ ក្នុង​លោក បន្ទាប់ពី​អាមេរិក និង​អាល្លឺម៉ង់​។

​សេវា​ថែទាំ​សុខភាព​កោះ​តៃវ៉ាន់ មាន​គុណភាព​ខ្ពស់ តែ​តម្លៃ​ទាប ជា​គំរូ​ល្អ​មួយ​សម្រាប់​ពិភពលោក ដកស្រង់​បទពិសោធន៍​។ កោះ​តៃវ៉ាន់ អាច​រក្សា​អត្រា​រស់រានមានជីវិត​៥​ឆ្នាំ ខ្ពស់​ជាងគេ​លើ​លោក ឈ្នះ​ទាំង​សហរដ្ឋអាមេរិក​ទៀត ក្រោយ​វះកាត់​ដូរ​ថ្លើម​ហើយ​។

​លើសពីនេះ កោះ​តៃវ៉ាន់ ជា​អ្នក​ចាប់ផ្តើម​វះកាត់ ដូរ​បេះដូង​មុនគេ នៅ​អាស៊ី ហើយ​ការជួសជុល​សរសៃឈាម​បេះដូង​ត្បៀត ស្ទះ ឬ​ធ្លាយ មាន​អត្រា​ជោគជ័យ​៩៩% និង​អាចមាន​ផលវិបាក​តិចតួច​បំផុត​ក្រោម​១%​។

​កោះ​តៃវ៉ាន់ វះកាត់​ដូរ​សន្លាក់ឆ្អឹង ប្រមាណ​២​ម៉ឺន​ករណី​ក្នុង​១​ឆ្នាំៗ ដោយ​ប្រើ​បច្ចេកទេស​វះកាត់​តូច​បំផុត ដើម្បី​បញ្ចៀស​ស្នាមរបួស​ធំ និង​ឆាប់​ជាសះស្បើយ​។ ទន្ទឹមនឹងនេះ កោះ​តៃវ៉ាន់ នាំមុខគេ​ក្នុងការ​ច្នៃ និង​ផលិត​សន្លាក់ឆ្អឹង​សិប្ប​និមិត្ត តម្រូវ​ទៅតាម​សន្លាក់​ជនជាតិ​អាស៊ី ដោយ​តម្លៃ​សមរម្យ​បំផុត​។



​មានតែ​សិស្ស​ពូកែ​ប៉ុណ្ណោះ ដែល​អាច​ប្រឡង​ចូលរៀន នៅ​សាលា​ពេទ្យ​បាន ដោយ​ត្រូវ​រៀន​៧​ឆ្នាំ​នៅ​សាលា និង​អនុវត្ត​ផ្ទាល់​នៅ​មន្ទីរពេទ្យ​៤​ឆ្នាំ​ទៀត ទើប​ក្លាយជា​វេជ្ជបណ្ឌិត​បម្រើការ​ពេញសិទ្ធិ​។ បើ​ចង់​ក្លាយខ្លួនជា​វេជ្ជបណ្ឌិត​ឯកទេស ត្រូវ​រៀន និង​ហាត់​ធ្វើការ សរុប​មិនតិចជាង ១២​ទៅ​១៣​ឆ្នាំ​ឡើយ ហើយ​ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន បូក​ជាមួយ​ការប្រឡង និង​ការវាយតម្លៃ​បន្ថែម តាម​ជំនាញ​ទៀត​។

​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេ​មា នឹង​រៀនសូត្រ ស្វែងយល់ និង​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ និង​អ្នកបច្ចេកទេស​កោះ​តៃវ៉ាន់ ដើម្បី​ពង្រឹងគុណភាព និង​ពង្រីក​សេវា​របស់ខ្លួន​បន្ថែមទៀត ទៅតាម​ស្ថានភាព​អភិវឌ្ឍន៍​របស់ខ្លួន​៕



新聞稿6月4日 多專科服務與臨床人員培訓將於Khema醫院展開 Khema精緻醫院將與台灣教學醫院醫師合作,健全急診能力,逐漸導入多專科服務。 繼五月十日建立華語轉診中心健全急診服務之後,Khema小型醫院將由設立洗腎中心開始,逐漸導入多專科服務,並提供合作診所醫師進階臨床訓練與諮詢,共同提升醫療品質。 除了洗腎中心之外,Khema在台灣教學醫院醫師為主的協助下,也將逐漸導入內視鏡手術、關節復健照護、中醫門診、震波碎石、整形手術、急診手術與癌症治療等服務,並協助在地診所發展一診所一特色的方式,提供教育訓練和專業諮詢服務,健全Khema小型醫院與多元合作診所的轉診功能。 目前由長期駐診的心血管專科范思善醫師、胸腔外科林聿騰醫師和一般外科劉思源醫師規劃Khema多元醫療專科服務的內容。由於得到許多柬國友人和福爾摩沙等診所的支持,未來將針對合作夥伴的需要持續導入醫療服務項目,也希望在金邊的專業人員和民眾能夠提出建議,我們一定盡力協助,期望未來合作和教學的規模能夠提升到中大型醫院。 目前Khema駐診的專科醫師主要來自台灣的教學醫院,由於Khema院長Dr. Oum和蔡篤堅教授促成這次合作。透過多次互相訪問,柬埔寨專業人員和人民的友善以及進取心,令拜訪金邊的台灣團隊印象深刻,柬國的朋友也重視台灣醫療的水平,於是展開以專業友誼為基礎的合作。本合作方案由蔡教授領導在台灣具有醫療政策智庫性質的非營利組織Social Empowerment Alliance (SEA) 統籌,主要目的是透過Khema醫院提升金邊的醫療水平,建立柬埔寨國民和旅居僑民對於當地醫療的信心。 由於醫療無國界,也是普世的價值,Khema目前已經有頂尖的法國團隊參與,許多國際友人在此一起努力。蔡教授也將邀請包括中國、馬來西亞、泰國、美國等頂尖大學醫學院的朋友共同參與,提供繼續教育或是醫學教育的機會,共同健全金邊以及柬埔寨的醫療體系。未來我們也將與醫學院和護理學校合作,透過醫學護理教育創造共同邁向未來的健康保障。 聯絡人: Dr. Oum Sopheap (柬文 & 英文):















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com