ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមគ្នាថែរក្សា បរិស្ថាន និងដាំដើមឈើ
06, Jun 2018 ,
11:05 am
រូបភាព
×
ដោយ:
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាង២០០នាក់ បានរួមគ្នាដាំដើមឈើប្រមាណ១៤០០ដើម អមសងខាងផ្លូវបេតុង៧០B ប្រវែង៧០០០ម៉ែត្រ ក្នុងខេត្តកំពង់ចាម។ ផ្លូវនេះមានប្រវែងសរុប១៦គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។
ក្នុងឱកាសនោះ ឯកឧត្តម ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាស៍ថា ក្នុងគោលដៅរក្សារការពារព្រៃឈើ និងបរិស្ថានរុក្ខទិវា ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ លេខ ៧៣៨ សន ថ្ងៃទី៨ ខែសីហា នៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណង បំផុសចលនាដាំដើមឈើឡើងវិញ។ ជាមួយគ្នានោះ អង្គការសហប្រជាជាតិបានបង្កើតទិវាបរិស្ថានពិភពលោកក្នុងឆ្នាំ១៩៧២ ក្នុងការបំផុលគំនិតប្រជាពលរដ្ឋ ឲ្យស្រលាញ់ បរិស្ថានរបស់យើង។
នាពេលបច្ចុប្បន្នដែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានកំនត់យកថ្ងៃ ៥ ខែមិថុនា ដើម្បីប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ដើម្បីបន្តការថែរក្សាព្រៃឈើ ដែលជាប្រយោជន៍សង្គមដ៏សំខាន់។ នេះបើតាម ឯកឧត្តម ហេង វណ្ណនី ដែលបានមានបន្តថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែចូលរួមរក្សាបរិស្ថាន និងតែងតែចូលរួមសកម្មភាពសង្គម ដូចជាការសាងសង់ផ្លូវ ព្រះវិហារ និងសាលារៀន នាស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះ តែម្តង។ អភិរងខេត្តកំពង់ចាម ក៏បានថ្លែងសរសើរដល់បុគ្គលិករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីដាំដើមឈើនេះ។
លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស តំណាងឲ្យក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាស៍ថា ក្នុងពិធីនោះថា ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមកម្មវិធីដាំដើមឈើ ក្នុងឱកាសទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះ។
លោក អ៊ុក វីឡា បានថ្លែងបន្តទៀតថា ជារៀងរាល់ឆ្នាំ ថ្ងៃទី៥ ខែមិថុនា ប្រទេសនានាជាង១៤០ប្រទេសទូទាំងពិភពលោក នាំគ្នាប្រារព្ធទិវាបរិស្ថានពិភពលោក។ ទិវានេះ បានជំរុញឲ្យមានការយល់ដឹងពីបញ្ហាបរិស្ថាននានា ដូចជាបញ្ហាបំពុលក្នុងសមុទ្រ បម្រែបម្រួលអាកាសធាតុ ការថយចុះនៃព្រៃឈើ និងបង្វែរចំណាប់អារម្មណ៍ឲ្យយើងគ្រប់គ្នា ចូលរួមសកម្មភាពថែរក្សា និងការពារបរិស្ថាន ឲ្យមាននិរន្តរភាព សម្រាប់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។
ស្របជាមួយការផ្ដួចផ្តើមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំផែនការយុទ្ធសាស្ត្របរិស្ថាន ដើម្បីធានាឲ្យបាន នូវការអភិវឌ្ឍមួយដែលប្រកបដោយនិរន្តរភាព។ ក្នុងនោះក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាការពារបរិស្ថាន ជាពិសេសបរិស្ថានក្នុងគម្រោងបុរី ដោយបានដាំដើមឈើជាច្រើនប្រភេទ និងមានសួន ព្រមទាំងលំហបៃតងធំៗ ជាច្រើនដែលផ្ដល់ភាពស្រស់ស្រាយ និងបរិយាកាសរស់នៅល្អ ដល់ប្រជាជនក្នុងគម្រោង និង បានចូលរួមលើកកំពស់ទីក្រុងស្អាត។
«ផឹកទឹកនឹកដល់ប្រភព បើបានជ្រកម្លប់សូមនឹកដល់អ្នកដាំ»។ នេះជាប្រសាស៍ផ្ទាល់របស់ស្ថាបនិកក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានលើកឡើងដោយ លោក អ៊ុក វីឡា នាថ្ងៃនោះបានសរបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរីកចម្រើនរហូតដល់សព្វថ្ងែនេះ ក្រុមហ៊ុនតែងជានិច្ចកាលចែករំលែក និងចូលរួមអភិវឌ្ឍសង្គម តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗដូចជា ការកសាងព្រះវិហារ និងផ្លូវថ្នល់ កាលពីពេលថ្មីៗនេះផងដែរ។ ក្នុងនោះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានឧបត្ថម្ភជាសម្ភារសិក្សា ដល់សាលាចំនួន៤ ក្នុងស្រុកស្រីសន្ធរ ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗទៀត ជូនដល់សាលាស្រុក។
លោក អ៊ុក វីឡា បានមានប្រសាស៍ថ្លែងអំណរគុណដល់ ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម, លោក ស៊ីម គង់អភិបាលនៃគណៈអភិបាលស្រុក, លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សសាលា និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសង្ឃឹមថា បងប្អូននឹងជួយថែរក្សា និងបន្តដាំដើមឈើ លំអតាមដងផ្លូវនេះ ដើម្បីបានជាសោភ័ណភាព និងជាម្លប់ដល់អ្នកធ្វើដំណើរទាំងឡាយ។ ជាចុងក្រោយសូម ជូនពរអ្នកទាំងអស់គ្នា ឲ្យទទួលបានពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម