ទារិកា​ដែល​ត្រូវបាន​ម្តាយ​យកទៅ​ចោល​ក្នុងព្រៃ​អង្គរ​រួច​ជីវិត ក្រោយ​យកទៅ​សង្គ្រោះ​នៅ​ពេទ្យ​កុមារ​អង្គរ​

ជាតិ
ទារិកា​ដែល​ត្រូវបាន​ម្តាយ​យកទៅ​ចោល​ក្នុងព្រៃ​អង្គរ​រួច​ជីវិត ក្រោយ​យកទៅ​សង្គ្រោះ​នៅ​ពេទ្យ​កុមារ​អង្គរ​
07, Jun 2018 , 2:10 pm         1316
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ទារិកា​ដ៏​កំសត់​ម្នាក់ ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​ទុកចោល​នៅក្នុង​ព្រៃ​នៃ​ឧទ្យាន​អង្គរ​កាលពី​សប្ដាហ៍​មុន ដោយមាន​សភាព​គ្រោះថ្នាក់​។ ភ្លាមៗ អាជ្ញាធរ​មូលដ្ឋាន​បាន​នាំ​ទារិកា​នោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។​



​ហេតុការណ៍​ខាងលើ​បានកើត​ឡើង​នៅ​ថ្ងៃទី​២ មិថុនា ឆ្នាំ​២០១៨ នៅពេលដែល​ស្ត្រី​ចំណាស់​ពីរ​នាក់ ដែល​រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ទៅរក​អូស ហើយ​ប្រទះ​នឹង​សំឡេង​ក្មេង​យំ និង​បាន​ស្វែងរក​ទើប​ឃើញ​ទារិកា​ដ៏​កំសត់​ខាងលើ ត្រូវគេ​រុំ​សំពត់​បោះចោល​ក្នុងព្រៃ​។ ទារិកា​នោះ​ត្រូវបាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយ​ខ្លួនប្រាណ​ត្រូវ​ស្រមោច​ខាំ និង​មាន​សភាព​គ្រោះថ្នាក់​។ តាម​ការសន្និដ្ឋាន​រប​ស់​គណៈកម្មការ​ទទួល​បន្ទុក គាំពារ​កុមារ និង​ស្ត្រី សង្កាត់​គោកចក ទារិកា​នោះ​អាច​ត្រូវគេ​យកមក​បោះចោល​ប្រហែល​២​ថ្ងៃ​មកហើយ មុនពេល​គេ​រកឃើញ​កាលពី​ថ្ងៃទី​២ មិថុនា​។​

​យោងតាម​ការចុះផ្សាយរ​បស់​យុវជន​ប្រតិកម្ម​រហ័ស​ក្រុង​សៀមរាប គិត​មកដល់​ថ្ងៃទី​៧ មិថុនា ទារិកា​កំសត់​ខាងលើ​បាន​ធូរស្បើយ​ហើយ ក្រោយ​មានការ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ និង​ស្ដ្រី​ចំណាស់​ដែល​ប្រទះឃើញ​ក្នុងព្រៃ​៕


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង