ជាតិ
សង្គមជាតិ
ដោយ​រង​ឥទ្ធិពល​ព្យុះ​ពី​ក្រៅ កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់ឆ្នេរ និង​តិចតួច​នៅ​តំបន់​ផ្សេង
07, Jun 2018 , 7:26 pm        
រូបភាព
ដោយ:
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា វិ​សម្ពាធ​ដែល​បាន​កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​វិវត្តន៍​ខ្លួន​ទៅជា​កូន​ព្យុះ​ទី​៥​ឈ្មោះ Ewiniar និង​កំពុងស្ថិត​នៅក្បែរ​សមុទ្រ​ភាគខាងត្បូង​ប្រទេស​ចិន​។ យោងតាម​ការ​ព្យាករ​កូន​ព្យុះ​នេះ នឹង​ថយឥទ្ធិពល​ជា​បន្តបន្ទាប​មកជា​សម្ពាធ​ទាប នៅ​ថ្ងៃទី​៨​ខែមិថុនា​។ ដោយឡែក​វិ​សម្ពាធ​ថ្មី​មួយទៀត ដែល​បាន​កើតឡើង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន នឹង​វិវត្តន៍​ទៅជា​ព្យុះ​ទី​៥​ផងដែរ​។


 
​ឥទ្ធិពល​របស់​បាតុភូត​ខាងលើនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៥​ខែមិថុនា មាន​ស្ថានភាព​ដូចខាងក្រោម​៖
​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​។ ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ​។​
 
​បណ្ដា​រាជធានី​ខេត្ត​ដទៃទៀត នឹងមាន​របាយ​ទឹកភ្លៀង​ថយចុះ ពិសេស​ភ្នំពេញ ខេត្តកំពត តាកែវ កំពង់ស្ពឺ និង​ខេត្តកណ្ដាល អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច​។ 
​ក្រសួង​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​៕

© រក្សាសិទ្ធិដោយ thmeythmey.com