ជាតិ
សេដ្ឋកិច្ច
ឥណ្ឌា​នឹង​ផ្ដល់​កម្ចី​២០​លាន​ដុល្លារ​សម្រាប់​គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ព្រៃវែង​
08, Jun 2018 , 3:44 pm        
រូបភាព
ដោយ:
​ត្បូងឃ្មុំ​៖ រដ្ឋាភិបាល​ឥណ្ឌា​នឹង​ផ្ដល់​ឥណទាន​សម្បទាន​ចំនួន ២០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា នាពេលខាងមុខ សម្រាប់​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ពី​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ទៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​។



​ការផ្ដល់​កម្ចី​នេះ​ត្រូវបាន​រំលេច​ឡើង​ក្នុងជំនួប​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា លោកស្រី Manika Jain នៅ​ថ្ងៃទី​៧​ខែមិថុនា​។​

​ចាប់ពី​ឆ្នាំ​២០០២ មកដល់​បច្ចុប្បន្ន ឥណ្ឌា​បានផ្ដល់​កម្ចី​ដល់​កម្ពុជា​សរុប​ចំនួន ១១២​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នៅ​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com