ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ ដែលធ្វើឡើងក្នុងប្រទេសរុស្ស៊ីជិតឈានមកដល់ហើយ។
ក្រុមទាំង៣២ដែលបានកៅអីទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះក៏បានប្រកាសសមាភាពកីឡាករទាំង២៣រូបរបស់ពួកគេរួចហើយដែរ ដែលក្នុងនោះកីឡាករមានតម្លៃខ្លួនថ្លៃៗ និងកំពុងលេចធ្លោសម្រាប់ក្លិបមួយចំនួន មិនត្រូវបានកោះហៅឲ្យទៅជួយក្រុមជម្រើសជាតិឡើយ។
មិនស្ថិតក្នុងជម្រើសរបស់គ្រូបង្វឹក អាចដោយសារពួកគេមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងមុខតំណែងរបស់ក្រុម ឬដោយសារក្រុមខ្លះមានកីឡាករល្អៗច្រើនលើសចំនួនដែលត្រូវការ។
ខាងក្រោមជាកីឡារករល្បីៗទាំង១៩រូប (មិនមានបញ្ហារបួស) មិនមានឈ្មោះទៅលេងនៅរុស្ស៊ី ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ៖
- ខ្សែការពារ៖ Aymeric Laporte (បារាំង) លេងឲ្យ Manchester City, Marcos Alonso (អេស្ប៉ាញ) លេងឲ្យ Chelsea, David Luiz (ប្រេស៊ីល) លេងឲ្យ Chelsea, Hector Bellerin (អេស្ប៉ាញ) លេងឲ្យ Arsenal, Chirs Smalling (អង់គ្លេស) លេងឲ្យ Manchester United, Alex Sandro (ប្រេស៊ីល) លេងឲ្យ Juventus។
- ខ្សែបម្រើ៖ Emre Can (អាល្លឺម៉ង់) លេងឲ្យ Liverpool, Fabinho (ប្រេស៊ីល) លេងឲ្យ Liverpool (ទើបផ្ទេពី Manaco), Cesc Fabregas (អេស្ប៉ាញ) លេងឲ្យ Chelsea, Mario Gotze (អាល្លឺម៉ង់) លេងឲ្យ Borussia Dortmund, Anthony Martial (បារាំង) លេងឲ្យ Manchester United, Juan Mata (អេស្ប៉ាញ) លេងឲ្យ Manchester United, Radja Nainggolan (បែលហ្ស៊ិក) លេងឲ្យ Roma, Dimitri Payet (បារាំង) លេងឲ្យ Marseille, Leroy Sane (អាល្លឺម៉ង់) លេងឲ្យ Manchester City,
- ខ្សែប្រយុទ្ធ៖ Alvaro Morata (អេស្ប៉ាញ) លេងឲ្យ Chelsea, Alexandre Lacazette (បារាំង) លេងឲ្យ Arsenal, Mauro Icardi (អាហ្សង់ទីន) លេងឲ្យ Inter Milan, Kingsley Coman (បារាំង) លេងឲ្យ Bayern Munich៕