ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
តើ​លក្ខខណ្ឌ​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​សណ្ឋាគារ​មួយ​ក្លាយជា​សណ្ឋាគារ​ផ្កាយ​«៥»? តម្លៃ​សម្ភារ​ថ្លៃ​? មិន​ប្រាកដ​ទេ​!
10, Jun 2018 , 8:19 pm        
រូបភាព
​សៀមរាប​៖ សណ្ឋាគារ សុខា សៀមរាប ដែលមាន​ជាង​១០០០​បន្ទប់ គឺជា​សណ្ឋាគារ​ផ្កាយ​«៥»​ដែល​ធំជាងគេ នៅក្នុង​ខេត្តសៀមរាប​។ បន្ទប់​អាចមាន​តម្លៃ​ពី​ប្រមាណ​ជា​១០០​ដុល្លារ រហូតដល់​៣​ពាន់​ដុល្លារ ក្នុង​មួយ​រាត្រី​។ ហេតុអ្វី​បានជា​សណ្ឋាគារ សុខា សៀមរាប ទទួលបាន​ផ្កាយ​«៥»? ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com និង​លោក ហង្ស វណ្ណៈ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ សុខា សៀមរាប ដូចតទៅ​៖



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ជា​វីដេអូ​ដូចតទៅ​៖ 

 

​លោក ហង្ស វណ្ណៈ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ សុខា សៀមរាប បាន​ឲ្យ​ដឹងថា សម្ភារ​មានតម្លៃ​ខ្ពស់ គឺជា​លក្ខខណ្ឌ​មួយ ដែល​ជំរុញ​ឲ្យ​សណ្ឋាគារ​ទទួលបាន​ផ្កាយ​៥​មែន​។ តែ​អ្វីៗ​មិនមែន​ស្ថិតនៅលើ​តម្លៃ​សម្ភារ​ទាំងអស់​នោះទេ​។ 
 
​សេវាកម្ម​ល្អ​, ការ​រចនា​បន្ទប់​ក្នុង​ទម្រង់​ប្រពៃ​, ភាព​ស្អាត​ក្នុងការ​សម្អាត​, កន្លែង​កម្សាន្ត​ធំ​ទូលាយ​, ខ្នាត​អាង​ហែល​ទឹក​ត្រឹមត្រូវ​តាម​គោលការណ៍​, ការគិតគូរ​ពី​បរិស្ថាន​, ចំណត​ធំ​ទូលាយ​។​ល​។ ទាំងអស់នេះ គឺ​សុទ្ធសឹងតែ​ជា​លក្ខខណ្ឌ​ដែល​ជំរុញ​ឲ្យ​សណ្ឋាគារ​មួយ​ទទួលបាន​កម្រិត​ផ្កាយ​«៥»​។ បដិសណ្ឋារកិច្ច ក៏​ជា​លក្ខខណ្ឌ​មួយ​ដែរ​៕ 













Tag:
 សណ្ឋាគារ​
  ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com