ភ្នំពេញ៖ ឪពុកម្តាយជាច្រើនមានគុណមិនអាចកាត់ថ្លៃបាន ចំពោះកូនចៅរបស់ពួកគេ។ តែឪពុកម្តាយមួយចំនួនផ្សេងទៀត មិនបានបំពេញកាតព្វកិច្ចជាឪពុកម្តាយពិតប្រាកដឡើយ។ តើអ្វីខ្លះដែលកុមារត្រូវការពីឪពុក និងម្តាយ? លុយ? ការទូន្មាន? ការថ្នាក់ថ្នម? ការយល់ចិត្ត?
តាមពិតទៅ គ្មាននរណាម្នាក់មិនត្រូវការលុយទេ។ តែសម្រាប់កុមារ ប្រាក់កាសមិនទាន់សំខាន់ខ្លាំង សម្រាប់ពួកគេនៅឡើយទេ ព្រោះពួកគេនៅតូចៗ មិនទាន់យល់ពីតម្លៃនៃប្រាក់។ ដោយមិននិយាយពីយុវជនវ័យជំទង់លើសពី១៨ឆ្នាំ, កុមារពីអាយុ២ ៣ ឬ៤ឆ្នាំឡើងទៅ ដល់១៥ឆ្នាំ (វ័យជំទង់) ពួកគេពិតជាត្រូវការអ្វីមួយ ពីឪពុកម្តាយ។ តើអ្វីខ្លះ ដែលកុមារត្រូវការពីឪពុក-ម្តាយ?
ផ្អែកលើបទពិសោធន៍មួយចំនួន, ប្រសិនបើអាណាព្យាបាលអាចអប់រំ ឬគ្រប់គ្រងកុមារ ឬយុវវ័យ ក្នុងចន្លោះពី២ ដល់១៥ឆ្នាំឲ្យបានល្អ កុមារទាំងនោះភាគច្រើន នឹងទទួលបានជោគជ័យ ក្នុងជីវិត ព្រោះក្នុងចន្លោះអាយុនេះ កុមារ ឬយុវវ័យ កំពុតស្ថិតនៅក្នុងដំណាក់កាលលូតលាស់រាងកាយ និងគំនិត។ ប្រសិនបើពួកគេ ទទួលបានអ្វីដែលល្អ នៅក្នុងចន្លោះអាយុនេះ ពួកគេនឹងបន្តចំណុចល្អទៅអនាគត ហើយបញ្ច្រាសមកវិញ។ អ្វីដែលកុមារត្រូវការពីឪពុកម្តាយ នៅក្នុងចន្លោះអាយុនេះជារួមមាន៖
១) អាហារគ្រប់គ្រាន់។
២) ការសិក្សាត្រឹមត្រូវ។
៣) ការថ្នាក់ថ្នមពីឪពុកម្តាយ។
៤) ការអប់រំត្រឹមត្រូវពីឪពុកម្តាយ (ពួកគេមើលគំរូឪពុកម្តាយណាស់)។
៥) កុមារត្រូវការវត្តមានឪពុកម្តាយខ្លាំងណាស់ ក្នុងចន្លោះពី២ ទៅ១៥ឆ្នាំ។ បើលើសពីអាយុនេះ ពួកគេចង់ឯករាជ្យច្រើនជាង។
៦) ក្នុងចន្លោះអាយុនេះ កុមារចង់ផ្លាស់ប្តូរគំនិតជាមួយឪពុកម្តាយច្រើន។
កំហុសរបស់ឪពុកម្តាយចំពោះកូន គឺ៖
១) មិនសូវចង់និយាយ ឬលេងច្រើនជាមួយកុមារ។
២) មិននាំកុមារដើរកម្សាន្តជាមួយ។
៣) ច្រើនស្តីបន្ទោស ឬប្រើប្រាស់ពាក្យសំឡុតកុមារ។
៤) មិនលើកទឹកចិត្តកុមារ។
៥) ខ្ជិលបង្រៀនកុមារ។
៦) ផឹកស៊ីនៅចំពោះមុខកុមារ។ ពេលខ្លះ បង្រៀនកូនឲ្យចេះផឹក ជក់។ល។
៧) និយាយរឿងអាក្រក់ៗ ឬបង្ហាញទម្លាប់អាក្រក់ នៅចំពោះកុមារ (រឿងផិតក្បត់ រឿងៗសាហាវ។ល។)
ប្រសិនបើលោកអ្នកចង់ឲ្យកូនចៅជោគជ័យ គ្មានអ្វីក្រៅពីការលះបង់របស់ឪពុកម្តាយឡើយ៕
អត្ថបទនេះ ឧបត្ថម្ភដោយហាង Baby Outlet ដែលជាហាងលក់ផលិតផលសម្រាប់កុមារ ទារក និងស្ត្រីមានផ្ទៃពោះដ៏ធំជាគេបង្អស់នៅកម្ពុជាដែលមានទំនិញជាង១ម៉ឺនមុខ និងមានតម្លៃសមរម្យ។ ហាងលក់ទំនិញកុមារ Baby Outlet មានបីសាខា។ សាខាទី១ មានទីតាំងនៅទល់មុខសាលាបឋមសិក្សាទួលគោក។ សាខាទី២ មានទីតាំងនៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តោយមហាវិថីកម្ពុជាក្រោម និងសាខាទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរសាកលវិទ្យាល័យបញ្ញាសាស្ត្រ ខាងត្បូងវិមានឯរាជ្យ។ទំនាក់ទំនងលេខទូរសព្ទ 017 222 978, 017 886 685 និងលេខ 017 888 292 ៕