កំណាព្យ
ពីនេះ ពីនោះ
ជំនួប Kim-Trump គេចាំអ៊ុត!
×
បទ ជាប់ទង!
-ចិត្តរចល់ ឆ្ងល់គ្រប់គ្នា គ្រាកម្រ
គិតថាល្អ តទៅមុខ ទុក្ខរសាយ
រឿងអាវុធ ពុតប្រល័យ ច្នៃដោះស្រាយ
ជើងខ្លាំងត្រាយ បាយជុំគ្នា គ្រានេះណា។
-លោក Kimចាំ Trump មកក្រោយ ដោយហ៊ឹកហ៊ាក់
ទាំងពីរនាក់ ជាក់តួឯក ប្លែកអស្ចារ្យ
ជួបជជែក វែកកង្វល់ ផ្តល់លោកា
ក្តីសុខា ថាផុតគ្រោះ រស់សុខសាន្ត។
-ក្រក្រៃណាស់ ច្បាស់មិនងាយ វាយវិបត្តិ
បើមិនណាត់ ចាត់ជំនុំ ជុំគ្នាបាន
អស់អាវុធ ពុតកិច្ចកល ដល់ភាពស្រាន្ត
កូរ៉េបាន ក្សាន្តជួបជុំ រម្យសកល៕
© រក្សាសិទ្ធិដោយ thmeythmey.com