អត្ថបទពាណិជ្ជកម្ម
វ៉ា​វ​! ពេជ្រ សោភា ​ទទួលបាន​កាដូ​ដ៏​ភ្ញាក់ផ្អើល​ពី​ក្រុមហ៊ុន OPPO
11, Jun 2018 , 5:38 pm        
រូបភាព
ដោយ:
​នា​ថ្ងៃ​ខួបកំណើត​របស់​កំពូល​តារាចម្រៀង ពេជ្រ សោភា ក្រុមហ៊ុន​OPPO​បាន​បញ្ជូន​អ្នកតំណាង​ក្នុងការ​ចូលរួម​និង​ជូន​កាដូ​ដល់​អ្នកនាង​ដែលជា​តារា​តំណាង​របស់ខ្លួន​។ តាមរយៈ​វីដេអូ​Live​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នកនាង​បានឃើញ​ថា អ្នកនាង​មាន​ភាព​រីករាយ​ជាខ្លាំង នៅ​ខណៈដែល​អ្នកនាង​ធ្វើការ​ផ្សង​និង​ផ្លុំ​ពន្លត់​ទៀន​នៅលើ​នំ​ខេ​ករ​បស់​OPPO អ្នកនាង​មាន​ចំនាប់អារម្មណ៍​ថា​៖ “​នំ​នេះ​គឺមាន​ន័យ​ជាងគេ​នៅក្នុង​ចំនោម​ការងារ​រ​បស់​ខ្ញុំ OPPO​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​ខ្ញុំ​ច្រើន ខ្ញុំ​ធ្វើការ​ជាមួយ​OPPO​ពីរ​ឆ្នាំ​អាច​និយាយថា ស្មា​ត​ហ្វូ​ន​មួយ​ហ្នឹង​បានធ្វើ​ឲ្យ​ខ្ញុំ​មានសំណាង​ដូចគ្នា អរគុណ​ដល់​OPPO……..”​។

​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺជា​កាដូ​ដែល​អ្នកនាង​ទទួលបាន​ពី​OPPO គឺ​ទូរស័ព្ទដៃ​ស៊េរី​ចុងក្រោយ​របស់​OPPO គឺ R15 Pro ពណ៌​ស្វាយ វា​ពិតជា​ធ្វើ​ឲ្យ​អ្នកនាង​ភ្ញាក់ផ្អើល​និង​ពេញចិត្ត​ជាខ្លាំង លើសពីនេះ​ទៀត ការដូ​ទី​៣ របស់​OPPO​គឺ​កម្រង​សៀវភៅ​អនុស្សាវរីយ​ដែល​ចងក្រង​នូវ​រូបភាព​របស់​អ្នកនាង​ពេជ្រ សោភា ចាប់ពី​ពេលដែល​អ្នកនាង​ចាប់​ដៃគូ​សហការ​ណ៍​ជាមួយ​OPPO​រហូតដល់​បច្ចុប្បន្ន រួម​ជាមួយនឹង​ពាក្យពេជន៍​ជូនពរ​ដែល​ត្រូវបាន​ជ្រើស​ចេញពី​សារ​ជូនពរ​របស់​អ្នកគាំទ្រ​ដែល​បាន​សរសេរ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​OPPO​។​




​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​OPPO​ពិតជា​បាន​យកចិត្តទុកដាក់​ចំពោះ​តារា​តំណាង​របស់ខ្លួន​មែនទែន គឺ​មិន​ត្រឹមតែ​ជូន​កាដូ​សម្រាប់ កំពូល​តារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ការជូន​រង្វាន់​ទៅដល់​អ្នកគាំទ្រ​ដែល​បាន​ចូលរួម​សរសេរ​ពាក្យ​ជូនពរ​ទៅកាន់​អ្នកនាង ពេជ្រ សោភា​ទៀត ដែល​រង្វាន់​នោះ​ក៏​ជា​ទូរស័ព្ទ​OPPO R15 Pro ផងដែរ​។ ចំពោះ​ទូរស័ព្ទ​ម៉ូ​ដែល R15 Pro​នេះ វា​មាន​លក្ខណៈពិសេស​និង​គុណសម្បត្តិ​ដូចជា​៖ ការ​រចនា​រូបរាង​បែប​ថ្មី​(Gradient Color) វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​កាន់តែ​លេចធ្លោ ហើយ​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ Cosmic Purple និង Ruby Red​។

​ចំណែកឯ​ការ​រចនា​តួខ្លួន​គឺ​បែប​កញ្ចក់ 3D កាន់តែ​ងាយស្រួល​ក្នុងការ​ចាប់​កាន់​។ បើ​និយាយ​ពី​អេក្រង់​វិញ វា​បំពាក់​នូវ​អេក្រង់ AMOLED ទំហំ​ធំ ៦.២៨ inch Super Full Screen​។ ចំពោះ​កាមេរ៉ា​វិញ OPPO R15 Pro​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ​២០MP + ១៦MP (​កាំ​ពន្លឺ​ធំ F/១.៧) ឯ​កាមេរ៉ា​មុខ​ទំហំ​ធំ ២០MP + AI Beauty ២.០ ហើយ​មុខងារ​ស្កេ​ន​មុខ​ដោះ​សោរ កាន់តែ​រហ័ស​។ OPPO R15 Pro មាន RAM ៦GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ១២៨GB បំពាក់​មកជា​មួយ​ឈី​ប Snapdragon 660 AIE, Octa-Core, ២.២ GHz ប្រើប្រាស់​នូវ​System ColorOS ៥.០ ដើរ​ដោយ​Android ៨.១​។ កាន់តែ​ពិសេស​ទៀត​នោះ វា​មាន​កំលាំង​ថ្ម​ធំ ទំហំ ៣៤៣០mAh ថែមទាំង​ភា្ជ​ប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC សាក​៥​នាទី​និយាយបាន​២​ម៉ោង​។

​ដូច្នេះ បើសិនជា​អ្នក​ទាំងអស់គ្នា​ចង់បាន​នូវ​ម៉ូ​ដែល​ថ្មី​របស់​OPPO ក៏ដូចជា​ចង់​ប្រើប្រាស់​នូវ​ទូរស័ព្ទ​OPPO R15 Pro​ដូច​កំពូល​តារាចំរៀង ពេជ្រ សោភា កុំ​ភ្លេច​ទៅរក​ជាវ​ទាំងអស់គ្នា​ណា​។ OPPO R15 Pro មានតម្លៃ​៦២៩​ដុល្លារ ចំណែកឯ​កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​លក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ សូម​តាមដាន​ផេ​ក​ផ្លូវការ​របស់​OPPO​ទាំងអស់គ្នា​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com