ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​នឹង​ស្នើ​ចិន​ធ្វើ​ផ្លូវ កោះកុង​-​ថ្មដា​-​សំឡូត តម្លៃ​២០០​លាន​ដុល្លារ​
11, Jun 2018 , 11:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោធិ៍សាត់​៖ រដ្ឋាភិបាល​នឹង​ស្នើ​រដ្ឋាភិបាល​ចិន​ផ្ដល់​ប្រភព​ថវិកា​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ត​ភ្ជាប់​ពី​ខេត្តកោះកុង ទៅ​ឃុំ​ថ្មដា ខេត្តពោធិ៍សាត់ និង​ស្រុក​សំឡូត ខេត្តបាត់ដំបង​។ នេះ​បើតាម​ការលើកឡើង​រប​ស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៦ នៅ​ថ្ងៃទី​១១​ខែមិថុនា​។​



​នៅក្នុង​ពិ​ធិ​ខាងលើនេះ សម្ដេច ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ថា​៖«​យើងខ្ញុំ​នឹងដាក់​គម្រោង​មួយ​ជា​គម្រោង​អាទិ៍ភាព ដើម្បី​ស្នើសុំ​ការគាំទ្រ​ជា​បេក្ខភាព​គម្រោង​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ ទៅលើ​ការតភ្ជាប់​ផ្លូវ​ពី​កោះកុង ទៅ​ថ្មដា និង​ទៅកាន់​សំឡូត​។​

​គម្រោង​ស្ថាបនា​ផ្លូវ កោះកុង​-​ថ្មដា​-​សំឡូត មាន​ប្រវែង​ផ្លូវ​ជិត ២០០​គីឡូម៉ែត្រ ហើយ​ត្រូវបាន​ប៉ាន់ស្មាន​ការចំណាយ​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ។​

​សម្ដេចនាយក​រដ្ឋមន្ត្រី បន្ថែមថា គម្រោង​ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ត្រូវ​អភិវឌ្ឍន៍ ដើម្បី​ត​ភ្ជាប់​ព្រំដែន​កម្ពុជា និង​ថៃ ខណៈដែល​ផ្លូវ​ជុំវិញ​ទីតាំង​នេះ ត្រូវបាន​ភាគី​ចិន​សាងសង់​រួចទៅហើយ​៕


Tag:
 ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com