ជាតិ
បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
ផ្លែ​ទុរេន​កាន់តែ​ធំ កាន់តែ​ថ្លៃ​(៥០$) តែ​អ្នកលក់​មិន​សប្បាយចិត្ត​
26, Oct 2018 , 10:39 am        
រូបភាព
​កោះកុង​៖ ផ្លែ​ទុរេន ដែលមាន​ទំហំ​កាន់តែ​ធំ បានធ្វើ​ឲ្យ​ម្ចាស់​ចម្ការ ឬ​អ្នកលក់​មិន​សប្បាយចិត្ត​។  ទុរេន​ខ្លះ​មួយ​ផ្លែ​មាន​ទម្ងន់​រហូតដល់​១០ ទៅ​១៥​គីឡូក្រាម  ដែល​ពិបាក​រក​ទីផ្សារ ព្រោះ​អតិថិជន​មួយចំនួន​មិន​ហ៊ាន​ចំណាយ​ថវិកា​ទិញ​ទទួលទាន​នោះទេ​។ លោក ឆ​ម ភារៈ ម្ចាស់​ចម្ការ​ទុរេន ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ទុរេន​ធំ ពិបាក​នឹង​លក់​ចេញ​ណាស់​។ ព្រោះ​វា​ធំ ហើយ​តម្លៃ​វា​ក៏​ថ្លៃ​សម្រាប់​អ្នកទិញ​។ ទុរេន​ខ្លះ មានតម្លៃ​ដល់​៥០​ដុល្លារ​»​។ បើតាម​ម្ចាស់​ចម្ការ​ទុរេន​រូបនេះ ទុរេន​ដែល​អ្នកលក់ ឬ​ម្ចាស់​ចម្ការ​ចង់បាន គឺ​ត្រឹម​៣​ទៅ​៤​គីឡូក្រាម​តែប៉ុណ្ណោះ​ក្នុង​មួយ​ផ្លែ ព្រោះ​វា​ស្រួល​លក់​ចេញ​។​



​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឆ​ម ភារៈ ម្ចាស់​ចម្ការ​ទុរេន​ក្នុងស្រុក​ថ្មបាំង​ដូចតទៅ​៖






 

Tag:
 សម្ភាសន៍​
 ​ទុរេន​
 ​ថ្លៃ​
© រក្សាសិទ្ធិដោយ thmeythmey.com