អត្ថបទពាណិជ្ជកម្ម
​អង្គរ​ហ្គ្រី​ន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់​ចម្ការ​ស្វាយកែវ​រមៀត​២​រូប​លើ​គម្រោង​ចម្ការ​ស្វាយ​គំរូ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​
12, Jun 2018 , 4:54 pm        
រូបភាព
ដោយ:
​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន អ៊ិន​វេស​មេន ឌី​វេឡុ​បម​ន លីមីត​ធី​ត បានរៀបចំ​ពិធី​ចុះ​ហេ​ត្ថ​លេខា លើ​កិច្ចព្រមព្រៀង «​ចម្ការ​ស្វាយ​គំរូ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ផលិតផល​ស្វាយ​ខុសរដូវ​» ជាមួយ និង​ម្ចាស់​ចំការ​ស្វាយកែវ​រមៀត​ចំនួន ២ នាក់​។ កម្មវិធី​ដ៏​ពិសេស​មួយ​នេះ​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ នាទី​ស្នាក់ការ​របស់​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​គួរ​រំលឹក​ផងដែរ​ថា នេះ​ជា​លើ​ទីមួយ​ហើយ​នៅ​កម្ពុជា ដែល​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន បានផ្ដល់​ដំណោះស្រាយ​ក្នុង​ផ្នែក​កសិកម្ម​។ លើសពីនេះ​គឺ​ការនាំយក​បច្ចេកវិទ្យា ទំនើបៗ​មក​កម្ពុជា ពិសេស​គម្រោង​ចម្ការ​ស្វាយ​គំរូ​នេះ​តែម្ដង​។​



​លោក វ៉ាន់ ឬ​ទ្ធី នាយក​ប្រតិបត្តិ​អង្គរ​ហ្គ្រី​ន​បាន​លើកឡើងថា​៖ « ដោយ​មើលឃើញថា កសិករ​ភាគច្រើន​ដាំ​ដំណាំ​ដោយ​ពុំមាន​បច្ចេកទេស​ច្បាស់លាស់ ជាហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន សម្រេចចិត្ត​បង្កើត​គម្រោង​ចម្ការ​ស្វាយ​គំរូ​នេះ​ឡើង ដើម្បី​ចូលខ្លួន​ដោះស្រាយ​បញ្ហា​ដំណាំ​ទូទាំងប្រទេស​»​។​

​លោក​បន្ថែមទៀត​ផងដែ​រថា ៖« ស្វាយ​គំរូ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប នឹង​នាំ​ឲ្យ​ផលិតផល​របស់​កសិក​រកា​ន់​តែមាន​គុណភាព នឹង​អាច​នាំចូល​ប្រកួតប្រជែង​ក្នុង​តំបន់​។ លើសពីនេះ​ស្វាយ​គំរូ​នេះ​នឹង​ក្លាយជា​កន្លែង​រៀនសូត្រ​របស់​កសិករ ដើម្បី​ឲ្យ​កសិករ​យកទៅអនុវត្ត​ន៍​»​។​



​លោក​ចាន់ សុធា ម្ចាស់​ចំការ​ស្វាយកែវ​រមៀត ១,៨០០ ដើម​ក្នុង ឃុំ ក្រាំង​ដឺ​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​បង្ហាញថា ៖ « មូលហេតុ​ដែល​លោ​កច​ម្រេច​ចិត្ត​សហការ​ជាមួយ​ក្រុមហ៊ុន អង្គរ​ហ្គ្រី​ន ដោយសារតែ​លោក មើល​លើ​សក្ដានុពល អ្នកបច្ចេកទេស​គ្រប់គ្រង​ស្វាយ​ខុសរដូវ របស់​អង្គរ​ហ្គ្រី​ន​។ ពិសេស​ទៀត​នោះ​គឺ​ប្រព័ន្ធ​ទឹក​មកពី​ប្រទេស​អ៊ីស្រាអែល និង​ថ្លៃ​ផលិតកម្ម​ឲ្យ​កាន់តែ​មានតម្លៃ​ទៀត ដើម្បី​ប្រកួតប្រជែង​ក្នុង​តំបន់​»



​ចំណែកឯ​លោក គា បូរ៉ា ម្ចាស់​ចម្ការ​ស្វាយកែវ​រមៀត ១,៦០០​ដើម ដែល​សហការ​ជាមួយ​ក្រុម​អង្គរ​ហ្គ្រី​ន ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ផងដែរ​ថា​៖ « លោក​សប្បាយចិត្ត ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អង្គ​ហ្គ្រី​ន​។ លោក​មើលឃើញថា អង្គរ​ហ្គ្រី​ន​បាន​ឈរលើ​ទីផ្សា​យូរ ហើយ​លោក​ក៏​សង្ឃឹម​ផងដែរ​ថា  អង្គរ​ហ្គ្រី​ន នឹង​នាំ​ឲ្យ​ដាំ​ណាំ​ស្រុក​ខ្មែរ ជាពិសេស​ដំណាំ​របស់លោក​ផ្ទាល់​ទៅកាន់​លក្ខណៈ​ស្ដង់ដា ទាំង ការ​តប់​តែង​មែឃ ប្រើប្រាស់​ជី ប្រព័ន្ធ​ស្រោចស្រព​ទឹក​ទំនើប​របស់​អង្គរ​ហ្គ្រី​ន ជាដើម​។ លោក​ក៏​បន្ថែម​ផងដែរ​ថា ៖ « ចំការ​ស្វាយ​គំរូ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប នឹង​ផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពី​ទម្លាប់​ការដាំដុះ​បែប​បុរាណ មកប្រើប្រាស់​បែប​ទំនើប នឹង​ទទួល​ការណែនាំ​ត្រឹមត្រូវ​របស់​អ្នកជំនាញ​។​»


​    ​
ក្នុងពេល​ជាមួយគ្នានេះដែរ តំណាង​ក្រុមហ៊ុន RIVULIS លោក ផុង សា​កន ដែលជា​ដៃគូ​សហការ​លើ​ប្រព័ន្ធ​ស្រោចស្រព​ទំនើប​របស់​ក្រុមហ៊ុន អង្គ​ហ្គ្រី​ន បានបង្ហាញ​អំពី​សក្កា​នុព​ល​នៃ​ការបង្កើន​ផលិតផល ទិន្ន​ផង និង​គុណភាព​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​។ លោក​បន្ថែមថា ៖ «​គម្រោង​ចម្ការ​ស្វាយ​គម្រូ​នេះ នឹង​ផ្ដល់​អត្ថប្រយោជន៍ ដល់​កសិករ​ខ្នាតតូច នេ​ង​ម្ចាស់ ចំការ​ស្វាយ​ទូទាំងប្រទេស រួមទាំង​សិស្សានុសិស្ស ដើម្បី​មក​សិក្សា ស្រាវជ្រាវ និង​ដក​បទពិសោធន៍ និង អនុវត្ត​ជាក់ស្ដែង​សម្រាប់​រយៈពេល ៥​ឆ្នាំ ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២២»​។​











​ទាក់ទង​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន តាមរយៈ​
​ទូរស័ព្ទ​លេខ ០១៥ ៩៩៤ ៣៣៣/ ០៩២ ៤៨ ៩៦ ៩៦
​អ៊ី​ម៉ែ​ល
​តាមរយៈ​វែបសាយ www.angkorgreen.com.kh

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com