FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Kane៖ ដ្បិត​យើង​មិនមែនជា​ជំនាន់​មាស ប៉ុន្តែ​យើង​រួបរួមគ្នា​
12, Jun 2018 , 5:15 pm        
រូបភាព
ខ្សែប្រយុទ្ធអង់គ្លេស Harry Kane អបអរគ្រាប់បាល់បញ្ចូលទីក្នុងជំនួបមិត្តភាពជាមួយបារាំងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។ រូបថត AFP
ខ្សែប្រយុទ្ធអង់គ្លេស Harry Kane អបអរគ្រាប់បាល់បញ្ចូលទីក្នុងជំនួបមិត្តភាពជាមួយបារាំងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។ រូបថត AFP
ដោយ: រួបរួម
​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស Harry Kane បាន​លើកឡើងថា ក្រុម​ដែល​បែកខ្ញែក​គ្នា មិនអាច​ជួយ​ឲ្យ​តោ​កំណាច​ឈ្នះ​ពាន World Cup ដែល​ខកខាន​ជាង​ពាក់កណ្តាល​សតវត្ស​នោះឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​



​ខ្សែប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​លើកឡើងថា ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដែល​បង្ហាញខ្លួន​នៅ​រុស្ស៊ី សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup 2018 មិនមែនជា​ជំនាន់​មាស ដូចជា​សម័យកាល Rio Ferdinand ឬ Steven Gerrard ក៏ដោយ ប៉ុន្តែ​ពួកគេ​តាំងចិត្ត​ដណ្តើមពាន​ឲ្យ​បាន ក្រោយ​ខកខាន​តាំងពី​ឆ្នាំ​១៩៦៦ ។​

Kane បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា បើទោះបីជា​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Gareth Southgate មាន​សមាសភាព​មកពី​ក្លិប​ផ្សេងៗ​គ្នា​ក៏ដោយ ប៉ុន្តែ​ពួកគេ​ជា​ក្រុម​ដ៏​យល់ចិត្ត​គ្នា​មួយ ដោយ​ភាគច្រើន​ធ្លាប់​លេង​រួមគ្នា​តាំងពី U-21 មកម្ល៉េះ​។​

«​យើង​រួបរួមគ្នា យើង​មិនមែនជា​ក្រុម​ដែលមាន​ការបែងចែក​គ្នា​ទៀត​នោះឡើយ​»​។ ខ្សែប្រយុទ្ធ​ក្លិប Tottenham Hotspur បាន​អះអាង​យ៉ាង​ដូច្នេះ​។​

​សម្រាប់​ការប្រកួត World Cup ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៤ ខែមិថុនា នេះ អង់គ្លេស​ស្ថិតនៅក្នុង​ពូ​ល G ជាមួយ​ប៉ា​ណា​ម៉ា ទុយ​នេ​ស៊ី និង​បែលហ្ស៊ិក​៕


Tag:
 FIFA World Cup
  អង់គ្លេស​
  GroupG
© រក្សាសិទ្ធិដោយ thmeythmey.com