ជាតិ
ក្រសួងកសិកម្ម បើក​ឲ្យ​នាំចូល​ថ្នាំ​កសិកម្ម​វិញ តែ​ស្ថិតក្នុង​ការឃ្លាំមើល​
12, Jun 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​ស្ថានភាព​ពុល​ទឹក​នៅ​ខេត្តក្រចេះ មាន​សភាព​ស្ងប់ស្ងាត់​នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នាំចូល​ថ្នាំ​កសិកម្ម បន្តសកម្មភាព​ចែកចាយ​ជាធម្មតា​វិញ ប៉ុន្តែ​ត្រូវ​ស្ថិតនៅក្រោម​ការពិនិត្យ និង​តាមដាន​រប​សើ​ក្រសួង​។



​ក្រសួងកសិកម្ម បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន និង​ដេប៉ូ​ចែកចាយ​ទាំងអស់ អាច​ដំណើរការ​ចែកចាយ​ថ្នាំ​កសិកម្ម​ឡើងវិញ បន្ទាប់ពី​ក្រសួង ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​អស់​មួយរយៈ ក្រោយពី​មាន​ករណី​ពុល​ទឹក​ស្លាប់​នៅក្នុង​ខេត្តក្រចេះ​។ ទន្ទឹមនឹង​ការបើក​ដំណើរការ​វិញ​នេះ ក្រសួងកសិកម្ម នឹង​តាមដាន​លើ​ដេប៉ូ​ចែកចាយ ដើម្បី​ពិនិត្យមើល​គុណភាព​ថ្នាំ​កសិកម្ម តាម​អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​នីតិកម្ម​កសិកម្ម និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។ មន្ត្រី​ជំនាញ​ទាំងនេះ នឹងត្រូវ​ចុះ​ស្រាវជ្រាវ និង​ណែនាំ​ដល់​បណ្ដា​ក្រុមហ៊ុន ដេប៉ូ​ចែកចាយ និង​អ្នកប្រើប្រាស់​ទាំងអស់​អនុវត្ត ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការកំណត់​ឲ្យ​ប្រើប្រាស់​។

​ជាមួយគ្នានេះ​ក្រសួងកសិកម្ម ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​ព្រំដែន​ទប់ស្កាត់​ករណី​រត់ពន្ធ​ថ្នាំ​កសិកម្ម​ខុសច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​។ សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងកសិកម្ម បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ យ៉ាង​ដូច្នេះ​ថា​៖«​ត្រូវមាន​ការសហការ​រវាង​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត​ទប់ស្កាត់​និង​បង្ក្រាប​កុំ​ឲ្យ​បាន​ទាន់ពេល ក្នុងករណី​នាំចូល​ថ្នាំ​កសិកម្ម​ខុសច្បាប់ ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ការបង្កបង្កើន​ផលរប​ស់​ប្រជាកសិករ​នា​រដូវវស្សា​ខាងមុខនេះ​»​។

អត្ថបទទាក់ទង


​កន្លងមក​ក្រសួងកសិកម្ម បាន​ផ្អាក​ការនាំ​ចូល និង​ចែកចាយ​ថ្នាំ​កសិកម្ម ក្រោយពី​មាន​ករណី​ពុល​នៅ​ខេត្តក្រចេះ ដែល​ត្រូវបាន​ក្រសួង​ជំនាញ​៣ អះអាងថា ការពុល​នេះ បណ្តាលមកពី​ស្រាស ដែលមាន​លក់ ឬ​ផលិត​នៅក្នុង​មូលដ្ឋាន ហើយ​ដែលមាន​សារធាតុ​មេ​តា​ណុល កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេរ និង​អូរ​គគី មាន​សារ​ធាតុគីមី មាន​កំហាប់​ខ្ពស់ ដែល​បណ្តាលមកពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​។​

​សូម​រម្លឹកថា ករណី​ពុល​ទឹក និង​ស្រាស​នេះ បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​១៣​នាក់ បាន​ស្លាប់ និង​ជាង​២០០​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ ដោយសារតែ​ករណី​ពុល  នៅ​ឃុំ​កន្ទួត  ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​៕


Tag:
 កសិកម្ម​
 ​ ថ្នាំ​កសិកម្ម​
 ​ ថ្នាំពុល​
 ​ ខេត្តក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com