ជាតិ
EDC ដំឡើងបរិក្ខារថ្មីដែលធ្វើឲ្យសង្កាត់មួយចំនួននៅភ្នំពេញ និងកណ្តាល ត្រូវដាច់ភ្លើង
× ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន នៅកន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច ដើម្បីដំឡើងបរិក្ខារអគ្គិសនីថ្មី។
សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា បានបញ្ជាក់ថា តំបន់ភ្លើងដែលត្រូវបិទនៅថ្ងៃទី១៤ ខែមិថុនា មាន តំបន់ភ្លើងលេខ ប.ត១៥៧ ក្នុងសង្កាត់បឹងកក់ទី២ តំបន់ភ្លើងលេខ P២៥១ ក្នុងសង្កាត់ទួលសង្កែទី១ តំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ដង្កោ សង្កាត់ព្រៃស និងតំបន់ភ្លើងមួយចំនួនក្នុងសង្កាត់តាក្តុល សង្កាត់កំពង់សំណាញ់ ខេត្តកណ្តាល។
តំបន់ភ្លើងដែលត្រូវបិទថ្ងៃទី១៥ ខែមិថុនា មាន តំបន់ភ្លើងលេខ ប.ត១៥៧ ក្នុងសង្កាត់បឹងកក់ទី២ តំបន់ភ្លើងលេខ ប.ត៣៣២ ក្នុងសង្កាត់ច្បារអំពៅទី២ តំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម សង្កាត់ចាក់អង្រែក្រោម-លើ និងតំបន់ភ្លើងមួយចំនួន ក្នុងសង្កាត់ដើមមៀន សង្កាត់តាខ្មៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
តំបន់ភ្លើងដែលត្រូវបិទ ថ្ងៃទី១៦ ខែមិថុនា មានតំបន់ភ្លើងលេខ ប.ត១៥៧ ក្នុងសង្កាត់បឹងកក់ទី២ តំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ចោមចៅទី២-ទី៣។
តំបន់ភ្លើងដែលត្រូវបិទថ្ងៃទី១៧ ខែមិថុនា មាន តំបន់ភ្លើងលេខ PT១២៦៥ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល តំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម និងតំបន់ភ្លើងមួយចំនួន ក្នុងសង្កកាត់កាកាបទី១-ទី២ និងសង្កាត់ចោមចៅទី៣៕
Tag:
ភ្នំពេញ-កណ្តាល
EDC
© រក្សាសិទ្ធិដោយ thmeythmey.com