FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Lopetegui នឹងដឹកនាំ Real ក្រោយបញ្ចប់ការងារជាមួយអេស្ប៉ាញនៅ World Cup
× ក្លិប Real Madrid កាលពីថ្ងៃទី១២ ខែមិថុនា បានប្រកាសពីការតែងតាំងលោក Julen Lopetegui ជាគ្រូបង្វឹកថ្មីរបស់ខ្លួនក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ លោក Lopetegui ដែលបច្ចុប្បន្នជាគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ ត្រូវជំនួសតំណែងលោក Zinedine Zidane ។
លោក Julen Lopetegui វ័យ៥១ឆ្នាំ កំពុងជាប់បេសកកម្មនាំក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។ ក្រោយចប់ព្រឹត្តិការណ៍នេះ លោកនឹងទៅនាំក្លិបយក្ស Real Madrid បន្តពីគ្រូបង្វឹកបារាំង Zinedine Zidane។
មុនកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញនៅខែកក្កដា ឆ្នាំ២០១៦ លោក Lopetegui ធ្លាប់ដឹកនាំក្លិប Porto រយៈពេល២ឆ្នាំ បន្ថែមលើបទពិសោធន៍ដែលលោកដឹកឈុតយុវជននៅអេស្ប៉ាញ។
គ្រូបង្វឹកអេស្ប៉ាញរូបនេះ មានទំនាក់ទំនងល្អស្រាប់ជាមួយ Sergio Ramos និង Isco ជាដើម ហេតុដូច្នេះ ការងាររបស់លោកក្រោយ World Cup ទំនងជាមិនមានបញ្ហាចោទអ្វីនោះឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវប្រឹងប្រែងយ៉ាងខ្លាំង ក្រោយការចាកចេញពីរបស់ Zidane ដែលនាំ Real ឈ្នះពាន Champions League ៣លើកជាប់គ្នា។
កន្លងមក សារព័ត៌មានជាច្រើន បានលើកឡើងពីឈ្មោះលោក Mauricio Pochettino លោក Jurgen Klopp លោក Antonio Conte ឬលោក Michael Laudrup ជាដើម។ ការប្រកាសពីការតែងតាំងលោក Lopetegui ផ្តល់នូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមនុស្សជាច្រើនសុទ្ធតែមិនបានគិតដល់៕
Tag:
បាល់ទាត់
Real Madrid
FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com