FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក ក្លាយជា​សហ​ម្ចាស់ផ្ទះ World Cup 2026
13, Jun 2018 , 6:44 pm        
រូបភាព
ប្រធានសហព័ន្ធកីឡាបាល់ទាត់ទាំងបីប្រទេស​រីករាយក្រោយដេញថ្លៃបាន​ជោគជ័យ។ រូបថត AFP
ប្រធានសហព័ន្ធកីឡាបាល់ទាត់ទាំងបីប្រទេស​រីករាយក្រោយដេញថ្លៃបាន​ជោគជ័យ។ រូបថត AFP
ដោយ: ថ្មីៗ
FIFA World Cup នឹងត្រូវ​បាន​រៀប​ឡើង​នៅ​ប្រទេស​ចំនួន​៣​ជា​លើកដំបូង​នា​ឆ្នាំ​២០២៦ បន្ទាប់ពី​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក ទទួលបាន​គាំទ្រ​រួមគ្នា​៦៧​ភាគរយ ខណៈ​ម៉ា​រ៉ុ​ក​ដែលជា​គូប្រជែង​បាន​៣៣​ភាគរយ​។​

 
​ការបោះឆ្នោត​គាំទ្រ​បេក្ខភាព​ម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ​២០២៦ បាន​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១៣ ខែមិថុនា នេះ ក្រោម​ការរៀបចំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ក្រោម​ការចូលរួម​រប​ស់​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ FIFA និង​សហព័ន្ធ​ដែលជា​សមាជិក​ចំនួន​២១១ ។​
 
​ជាមួយគ្នានេះ​ផងដែរ ចំនួន​ក្រុម​ដែល​ចូលរួម​នឹង​កើន​ពី​៣២​ក្រុម​ទៅ​៤៨​ក្រុម​៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com