ពីនេះ ពីនោះ
កិរិយាសព្ទ «ជៀស និងចៀស» នៅក្នុងសំណេរមួយណាត្រូវ?
× ការប្រើប្រាស់ពាក្យនៅក្នុងសំណេរតែងតែគេចមិនផុតពីពាក្យខុស និងត្រូវ តែគេចាំបាច់ត្រូវតែផ្ទៀតផ្ទាត់យកចិត្តទុកដាក់ ទើបធ្វើឲ្យសំណេរនោះល្អឥតខ្ជោះ។ រវាងពាក្យ «ជៀស និងចៀស» នេះសម្តេចព្រះសង្ឃរាជ ជួន ណាត បានអះអាងថាត្រឹមត្រូវដូចគ្នា។ «ជៀស និងចៀស» ជាការគេចចេញ,ដើរវាង, ថយចេញ, ដើរងាកបែរមិនឲ្យប៉ះទង្គិចគ្នា។
គួរបញ្ជាក់ផងដែរថា ពាក្យដែលផ្តើមដោយ ព្យព្ជានៈ «ច» មួយចំនួន ត្រូវបានប្តូរទៅជាព្យព្ជានៈ «ជ» តែក៏ស្ថិតនៅក្នុងភាពត្រឹមត្រូវដដែល។ ពាក្យទាំងនោះរួមមានដូចជា ចួន ទៅជាជួន, ចួប ទៅជួប, ចៀន ទៅ ជៀន, ចំទង់ ទៅជំទង់,ចំពូក ទៅជាជំពូក, ចំទាស់ ទៅជាជំទាស់, ចំទើត ទៅជាជំទើត,ចំទើស ទៅជា ជំទើស,ចំនួប ទៅជាជំនួប, ចំទាំង ទៅជាជំទាំង, ចំទើរ ទៅជាជំទើរ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com