ជាតិ
សង្គមជាតិ
សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំ​២០១៥ អាច​ដក​បាន​ហើយ​!
14, Jun 2018 , 9:00 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង ២៤ សីហា ២០១៥ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា ផលិត​រួចរាល់​ហើយ​។ នេះ​បើតាម​លិខិត​របស់​ក្រសួង ជម្រាបជូន​ប្រធាន​មន្ទីរអប់រំ​រាជធានី​-​ខេត្ត នៅ​ថ្ងៃទី​១៤​ខែមិថុនា​នេះ​។​


 
​ក្រសួង​បានស្នើ​ឲ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត រួសរាន់​មក​ទទួល​សញ្ញាបត្រ​បាក់​ឌុប នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដើម្បី​យកទៅ​ចែកជូន​បេក្ខជន​ប្រឡង​ជាប់ ដោយ​ឥតគិតថ្លៃ​។​
​បើតាម​លិខិត​ខាងលើនេះ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ អំពាវនាវ​ដល់​មន្ទីរ​អប់រំ​រាជធានី​-​ខេត្ត ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ តាម​គ្រប់​មធ្យោបាយ និង​អនុវត្ត​ខ្លឹមសារ​លិខិត​នេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

© រក្សាសិទ្ធិដោយ thmeythmey.com