ពីនេះ ពីនោះ
គួរតែ​ប្រើពាក្យ «​ផ្លេកបន្ទោរ​»​មិនមែន​«​ភ្នែក​បន្ទោរ​» ទេ​!
19, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
បើ​គេ​ប្រើពាក្យ «​ផ្លេកបន្ទោរ​» ទើប​ត្រឹមត្រូវ​ជាង ហើយ​ពាក្យ «​ភ្នែក​បន្ទោរ​» មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​នោះទេ​។ ដូច្នេះ​គេ​គួរតែ​ប្រើពាក្យ «​ផ្លេកបន្ទោរ​» ជា​ពន្លឺ​ផេ្ល​ក ដែល​ចេញ​ជា​ខ្សែ​ភ្លែតៗ ជាមួយគ្នា​នឹង​ផ្លេកបន្ទោរ ក៏មាន រន្ទះ​, ផ្គរលាន់ ដែល​បណ្តាល​ឲ្យ​ពពក​ប៉ះ​នឹង​ពពក ស្រូប​ឆក់​ខ្ទប់​គ្នា នាំ​ឲ្យ​ឮសូរ​ខ្ទ័រ​ខ្លាំង​។​



«​ផ្លេកបន្ទោរ​» ជា​ពន្លឺ​ភ្លែតៗ ដែលមាន ផ្គរលាន់ ឬ​រន្ទះ ដែល​មនុស្ស​គួរតែ​ប្រុងប្រយ័ត្ន ព្រោះ​វា​ក៏​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាយថាហេតុ​ណាមួយ​ជាមិនខាន​។ ប៉ុន្តែ ផ្លេកបន្ទោរ និង​រន្ទះ ច្រើនតែ​កើតឡើង​នៅ​រដូវវស្សា និង​នៅ​ដើមខែ ឆ្នាំ​ចន្ទគតិ ដែលមាន​អាកាសធាតុ​ក្តៅ និង​ត្រជាក់​មិន​ស្មើគ្នា​។ នេះ​បើ​យោងតាម​បកស្រាយ​របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com