ពីនេះ ពីនោះ
«​សំអាង​»​ព្យាង្គ​រាយ ឬ​«​សម្អាង​»​ព្យាង្គ​តម្រួត តើ​ប្រើ​បែបណា​ត្រូវ​?
20, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​សំអាង​» ជា​ព្យាង្គ​រាយ និង​«​សម្អាង​» ជា​ព្យាង្គ​តម្រួត សុទ្ធតែ​បញ្ជាក់ថា​ត្រឹមត្រូវ​ដូចគ្នា គ្រាន់តែ​បច្ចុប្បន្នកាល​សាធារណជន​និយម​ប្រើពាក្យ​«​សំអាង​»​ជា​ព្យាង្គ​រាយ​ជាង​។ នេះ​បើតាម​ការបកស្រាយ​រប​ស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ «​សំអាង ឬ​សម្អាង​» នេះ​គឺអាច​ប្រើ​បាន​ដូចគ្នា​ទាំងពីរ​។



​ពាក្យ «​សំអាង ឬ​សម្អាង​» ជា​ដំណើរ ឬ​របស់​ដែល​គួរ​អាង​ដល់​, ភ័ស្តុតាង​,​តឹកតាង​។ បើតាម​សម័យកាល​បច្ចុប្បន្ននេះ ពាក្យ​ថា «​សំអាង​» ត្រូវបាន​លើកយក​ប្រើ​ច្រើនជាង​«​សម្អាង​» ដោយ​ពួកគេ​សរសេរ​ជា «​សំអាង​» ក្នុងន័យ​ថា ដើម្បី​តុបតែង​ខ្លួន​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ ឬ​កម្ម​វិធិ​ផ្សេងៗ គឺ​ត្រូវ​ជ្រើសរើស​សំអាងការ​ណា​ដែល​ល្អ និង​តម្លៃ​សមរម្យ​។ នេះ​បើតាម​ការបកស្រាយ​រប​ស់ស​ម្តេច​ព្រះសង្ឃ​ដដែល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com