FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កូស្តារីកាជួបស៊ែប៊ី ម្ចាស់ជើងឯកអាល្លឺម៉ង់ប៉ះម៉ិកស៊ិក មុនជំនួបប្រេស៊ីល-ស្វីស
× ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក (FIFA World Cup) ឆ្នាំ២០១៨ នៅរុស្ស៊ី ឈានដល់ជំនួបពូល E និងពូល F។ នៅពូល E កូស្តារីកា ជួបស៊ែប៊ី ប្រេស៊ីល ប៉ះស្វីស ខណៈម្ចាស់ការពារជើងឯកអាល្លឺម៉ង់ បើកឆាកពូល F ជាមួយម៉ិកស៊ិក។
កូស្តារីកា ជួប ស៊ែប៊ី ម៉ោង៧ល្ងាចនៅកីឡដ្ឋាន Samara Arena
កូស្តារីកាបានបង្ហាញភាពភ្ញាក់ផ្អើលម្តងហើយនៅប្រេស៊ីលកាលពី៤ឆ្នាំមុន តាមរយៈការឈានទៅដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ ក្រោយឈ្នះអ៊ុយរូហ្គាយ អ៊ីតាលី និងស្មើអង់គ្លេស នៅក្នុងពូល ហើយបន្តទៅទម្លាក់ក្រិក មុនចាញ់ហូឡង់ ដោយការទាត់បាល់ប៉េណាល់ទី។ ស៊ែប៊ី បានវិលត្រឡប់មកវិញ ក្រោយអវត្តមានតាំងពីឆ្នាំ២០១០ មក។
កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង៖
-កូស្តារីកា: Keylor Navas; Giancarlo Gonzalez, Oscar Duarte, Johnny Acosta, Cristian Gamboa, Bryan Oviedo; David Guzman, Celso Borges, Bryan Ruiz, Christian Bolanos; Marco Urena
-ស៊ែប៊ី: Vladimir Stojkovic; Branislav Ivanovic, Nikola Milenkovic, Dusko Tosic, Aleksandar Kolarov; Nemanja Matic, Sergej Milinkovic-Savic, Dusan Tadic, Adem Ljajic, Filip Kostic; Aleksandar Mitrovic។
អាល្លឺម៉ង់ ជួប ម៉ិកស៊ិក ម៉ោង១០យប់នៅកីឡដ្ឋាន Luzhniki Stadium
អាល្លឺម៉ង់ បើកយុទ្ធនាការការពារតំណែងជើងឯកខ្លួន ដោយបាត់បង់សមាជិកចាស់ៗមួយចំនួន ប៉ុន្តែលោក Joachim Low មានជម្រើសយុវជន និងកីឡាករដ៏មានបទពិសោធន៍ផ្សេងទៀត ដូចជា Toni Kroos, Julian Draxler ជាដើម។ ម៉ិកស៊ិកមានបេសកកម្មកែប្រែកំណត់ត្រារបស់ខ្លួនក្នុងជំនួបតទល់ជាមួយអាល្លឺម៉ង់ ដោយការប៉ះគ្នា១១លើកកន្លងមក ពួកគេបានឈ្នះតែម្តងគត់នៅជំនួបមិត្តភាពនាឆ្នាំ១៩៨៥ ។
កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង៖
-អាល្លឺម៉ង់: Manuel Neuer; Joshua Kimmich, Jerome Boateng, Mats Hummels, Jonas Hector; Sami Khedira, Toni Kroos; Thomas Müller, Mesut Ozil, Julian Draxler; Timo Werner
-ម៉ិកស៊ិក: Guillermo Ochoa; Carlos Salcedo, Hugo Ayala, Hector Moreno, Miguel Layun; Hector Herrera, Andres Guardado; Carlos Vela; Jesus Corona, Javier Hernandez, Hirving Lozano។
ប្រេស៊ីល ជួប ស្វីស ម៉ោង១យប់នៅកីឡដ្ឋាន Rostov Arena
ប្រេស៊ីល ម្ចាស់ជើងឯក៥ជំនាន់ មិនដែលមានប្រវត្តិចាញ់ការប្រកួតបើកឆាកឡើយ បើគិតចាប់តាំងពីឆ្នាំ១៩៣៤មក។ ទោះបីជាយ៉ាងណាក៏ដោយ ស្វីសនឹងព្យាយាមបំបែកកំណត់ត្រាទាំងនេះ ដូចជាពួកគេបានបំបាក់ជើងខ្លាំងអេស្ប៉ាញនាជំនួបបើកឆាកកាលពីឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង។
កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង៖
-ប្រេស៊ីល: Alisson; Danilo, Thiago Silva, Miranda, Marcelo; Casemiro, Paulinho, Philippe Coutinho; Willian, Gabriel Jesus, Neymar.
-ស្វីស: Sommer; Lichtsteiner, Schaer, Akanji, Rodriguez; Behrami, Xhaka; Shaqiri, Dzemaili, Zuber; Seferovic.
Tag:
FIFA World Cup
GroupE
GroupF
© រក្សាសិទ្ធិដោយ thmeythmey.com