​ធនាគារពិភពលោក​ផ្តល់​៦០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​គ​ម្រោ​ង​ស្ថាបនា​ផ្លូវ​២៥​ខ្សែ​

ជាតិ
សេដ្ឋកិច្ច
​ធនាគារពិភពលោក​ផ្តល់​៦០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​គ​ម្រោ​ង​ស្ថាបនា​ផ្លូវ​២៥​ខ្សែ​
17, Jun 2018 , 7:39 pm         3627
រូបភាព
រួបភាព បានពីក្រសួងអភិវឌ្ឍន៍ជនបទ
រួបភាព បានពីក្រសួងអភិវឌ្ឍន៍ជនបទ
​ធនាគារពិភពលោក​( World Bank) បានផ្តល់​ហិរញ្ញប្បទាន ៦០​លាន​ដុល្លារ មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ស្ថាបនា​ផ្លូវ​ជនបទ នៅតាម​ភូមិសាស្ត្រ ងាយ​នឹងរង​គ្រោះ​ដោយសារ​ទឹកជំនន់​។ ការផ្តល់​ហិរញ្ញប្បទាន​នេះ គឺ​សម្រាប់​ស្ថាបនា​ផ្លូវ​ចំនួន​២៥​ខ្សែ ដែលមាន​ប្រវែង​សរុប​២៧៩,៧៨ គីឡូម៉ែត្រ ដោយ​គ្រោង​បញ្ចប់​ក្នុង​២០២២​។​



​ចំនួន​ហិរញ្ញប្បទាន ដែល World Bank ឲ្យ​មក​កម្ពុជា​នេះ គឺជា​បញ្ជាក់​របស់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​បេសកកម្ម​តាមដាន និង​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត « គម្រោង​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍​» នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​។​

​លោក អ៊ុក រ៉ាប៊ុន បាន​ឲ្យ​ដឹង​ទៀតថា ការស្ថាបនា​ផ្លូវ​ជនបទ​ទាំង​២៥​ខ្សែ​នេះ មាន​ធ្វើឡើង​នៅក្នុង​ខេត្ត​ចំនួន​៦  គឺ​ខេត្តសៀមរាប  មាន​ផ្លូវ​៦​ខ្សែ ប្រវែង​សរុប ៦០​គីឡូម៉ែត្រ ខេត្តកណ្តាល មាន​ផ្លូវ​៧​ខ្សែ ប្រវែង ៥១,២០​គីឡូម៉ែត្រ ខេត្ត​ត្បូងឃ្មុំ​មាន​ផ្លូវ​៤​ខ្សែ ប្រវែង ២៨,៨​គីឡូម៉ែត្រ ខេត្តកំពង់ចាម មាន​ផ្លូវ​៣​ខ្សែ ប្រវែង ៦៥,៧៧​គីឡូម៉ែត្រ ខេត្តក្រចេះ មាន​ផ្លូវ​៣​ខ្សែ ប្រវែង​៤៥,០១ គីឡូម៉ែត្រ និង​ខេត្តស្ទឹងត្រែង​មាន​ផ្លូវ​២​ខ្សែ ប្រវែង​សរុប ២៩​គីឡូម៉ែត្រ​៕


Tag:
 អ៊ុក រ៉ាប៊ុន​
  ជនបទ​
  World Bank
© រក្សាសិទ្ធិដោយ thmeythmey.com