ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
យូណេស្កូ ពន្យាការប្រកាសពីការចុះបញ្ជីគុនល្បុក្កតោ រហូតដល់ឆ្នាំ២០២០
18, Jun 2018 ,
7:59 am
រូបភាព
×
ដោយ:
អង្គការយូណេស្កូ បានសុំពន្យាពេលប្រកាសលទ្ធផលនៃការចុះបញ្ជីគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌពិភពលោករហូតដល់ឆ្នាំ២០២០។ បើតាមគម្រោងលទ្ធផលនេះ ត្រូវប្រកាសនាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។ ការសុំពន្យាពេលនេះ គឺដើម្បីទុកអត្ថិភាពដល់ប្រទេសដែលទើបស្នើសុំដាក់សម្បត្តិវប្បធម៌របស់ខ្លួនជាលើកដំបូង។ តែយ៉ាងណា អ្នកជំនាញរបស់អង្គការ UNESCO បានវាយតម្លៃខ្ពស់ចំពោះកញ្ចប់ឯកសាររបស់កម្ពុជា ក្រោយមិនទាន់ឃើញមានចំណុចខ្វះខាត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននិយាយថា មានការប្រែប្រួលពេលវេលាមួយចំនួនក្នុងការប្រកាសលទ្ធផលនៃការចុះបញ្ជីគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការ UNESCO សុំពន្យាពេលរហូតដល់ឆ្នាំ២០២០។ ការពន្យាពេលនេះ គឺដើម្បីយកពេលទៅត្រួតពិនិត្យកញ្ចប់ឯកសាររបស់ប្រទេសដទៃ ព្រោះមានប្រទេស ជាច្រើនបានស្នើដាក់សម្បត្តិរបស់ខ្លួនជាលើកដំបូងឆ្នាំនេះ។
«UNESCO បានផ្តល់ដំណឹងជាក់លាក់មកយើងថា ដោយសារឆ្នាំនេះមានប្រទេសជាច្រើនបានស្នើដាក់សម្បត្តិរបស់គេក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO។ ដូច្នេះ គេចង់ផ្តល់អត្ថិភាពដល់ប្រទេសណា ដែលមានការចុះបញ្ជីតិចបំផុតនៅឆ្នាំនេះ ហេតុនេះហើយបានជា UNESCO សុំពន្យាពេលយើង។ បញ្ជីរបស់គុនល្បុក្កតោយើងត្រូវបានគេយកទៅពិនិត្យនៅឆ្នាំ២០១៩ ហើយសម្រេចនៅឆ្នាំ២០២០»។ ជាការអះអាងរបស់លោក វ៉ាត់ ចំរើន។
តាមគម្រោងការប្រកាសលទ្ធផលផ្លូវការនៃការចុះបញ្ជីនេះ គ្រោងធ្វើឡើងនាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។ ប៉ុន្តែដោយសារមានការពន្យាពេល ការប្រកាសអាចនឹងធ្វើក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០។ តាមពិតក្នុងអំឡុងខែមិថុនានេះ ជាពេលដែល UNESCO ត្រូវត្រួតពិនិត្យកញ្ចប់ឯកសារគុនល្បុក្កតោដំណាក់កាលទី២ ក្រោយបើកញ្ចប់ឯកសារលើកដំបូងកាលពីអំឡុងខែមីនា ឆ្នាំ២០១៨។
អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជារូបនេះ ហាក់មានជំនឿខ្ពស់សម្រាប់ភាពជោគជ័យក្នុងការចុះបញ្ជីនេះ បន្ទាប់ពីខាង UNESCO ប្រាប់ថា កញ្ចប់ឯកសារគុនល្បុក្កតោរបស់កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ លោកបន្ថែមថា៖«គេបានប្រាប់យើងថា ឯកសារគុនល្បុក្កតោ ជាឯកសារដែលគួរយកចិត្តទុកដាក់បំផុត។ ចំណុចនេះធ្វើឲ្យយើងមានសង្ឃឹមច្រើនសម្រាប់ភាពជោគជ័យ ហើយមកទល់ពេលនេះ UNESCO ថា គេក៏មិនទាន់រកឃើញចំណុចខ្វះខាតក្នុងឯកសាររបស់យើងផងដែរ»។
ការសរសើររបស់ UNESCO ជាចំណុចវិជ្ជមានមួយ។ ហើយការពន្យាពេលប្រកាសលទ្ធផលនេះ ធ្វើឲ្យកម្ពុជាមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំឯកសារអុកចត្រង្គ ដែលជាកីឡាអត្តសញ្ញាណជាតិសម្រាប់ត្រៀមចុះបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់ពីកីឡាគុនល្បុក្កតោ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គុនល្បុក្កតោ
UNESCO
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម