ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សពអ្នកម្នាង អ៊ុក ផល្លា តម្កល់នៅវត្តបទុម ខណៈសម្ដេចក្រុមព្រះ ទៅដល់ថៃ ដើម្បីបន្តព្យាបាល
18, Jun 2018 ,
10:56 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ សពរបស់អ្នកម្នាង អ៊ុក ផល្លា ត្រូវបានយកទៅតម្ដល់នៅវត្តបទុមវត្តីរួចរាល់ហើយ ខណៈសម្ដេចក្រុមព្រះ ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពបន្តនៅប្រទេសថៃ កាលពីយប់ថ្ងៃទី១៧ ខែមិថុនា។ នេះបើតាមការឲ្យដឹង ពីលោក ញ៉េប ប៊ុកជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច។
លោក ញ៉េប ប៊ុនជិន បានអះអាងថា ការបញ្ជូនសម្ដេចក្រុមព្រះ ទៅមន្ទីរពេទ្យនៅប្រទេសថៃនេះ គឺដើម្បីឲ្យប្រាកដថា សុខភាពរបស់ទ្រង់ ពិតជាមិនមានបញ្ហាធ្ងន់ធ្ងរ ដូចការអះអាងរបស់គ្រូពេទ្យនៅកម្ពុជា។
ទាក់ទងនឹងកាលបរិច្ឆេទនៃការបូជាសព អ្នកម្នាង អ៊ុក ផល្លា ដែលកំពុងតម្កល់នៅក្នុងវត្តបទុមវត្ដីវិញនោះ អ្នកនាំពាក្យរូបនេះ មិនទាន់អាចបញ្ចាក់បានឡើយ ហើយព័ត៌មាននៃមរណភាពរបស់អ្នកម្នាង ក៏នៅមិនទាន់ជ្រាបដល់សម្ដេចក្រុមព្រះនៅឡើយដែរ។
បើទោះជាគណបក្សហ្វ៊ុនស៊ិនប៉ិច កំពុងមានទុក្ខជាទម្ងន់បែបនេះក្ដី តែអ្នកនាំពាក្យខាងលើបានឲ្យដឹងថា គ្រោះថ្នាក់នេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខឡើយ។ លោកអះអាងបែបនេះ ដោយសារតែគណបក្សហ្វ៊ុនស៊ិនប៉ិច មានគណៈកម្មការរួចជាស្រេច ក្នុងការរៀបចំខ្លួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅខែកក្កដា ខាងមុខនេះ។
សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តតាក់ស៊ី នៅម៉ោងជិត៩ព្រឹកថ្ងៃអាទិត្យ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហេតុការណ៍នេះ បានបណ្ដាលឲ្យមានមនុស្សប្រុសស្រីរបួសចំនួន៦នាក់ ស្លាប់ម្នាក់គឺអ្នកម្នាង អ៊ុក ផល្លា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អ្នកម្នាងអ៊ុកផល្លា
សម្ដេចក្រុមព្រះ
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម