ជាតិ
បុរស​ម្នាក់ទៀត ត្រូវបាន​ចាប់ខ្លួន ក្រោយ​បង្ហោះ​សារ​ប្រមាថ​ព្រះមហាក្សត្រ​លើ​ហ្វេ​ស​ប៊ុ​ក​
18, Jun 2018 , 12:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មាន​បុរស​ម្នាក់​ទៀតហើយ ដែល​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន ក្រោយពី​បង្ហោះ​សារ​មួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៣ ខែមិថុនា កន្លងទៅ  ដែល​មានន័យ​ប្រមាថ​ព្រះមហាក្សត្រ​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​។​



​អគ្គស្នងការ​នគរបាល​ជាតិ បាន​បន្តថា បុរស ដែល​បង្ហោះ​សារ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អៀង ជលសារ ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៥ ខែមិថុនា នៅ​រាជធានី​ភ្នំពេញ​។

​ក្រោយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​សាកសួរ​រួចហើយ បុរស​នោះ ក៏ត្រូវ​បញ្ជូនបន្ត​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

​សូម​រម្លឹកថា បុរស​ឈ្មោះ​អៀង ជលសារ នេះ គឺជា​ជន​ទី​៣​ហើយ ដែល​ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​។ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៨ មាន​បុរស​វ័យ​៧០​ឆ្នាំ​ម្នាក់ នៅ​ខេត្តសៀមរាប បាន​ជាប់ពន្ធនាគារ ព្រោះ​ចែកចាយ​រូបភាព​ប្រមាថ​ព្រះមហាក្សត្រ​លើ​ហ្វេ​ស​ប៊ុ​ក ហើយ​បុរស​អាយុ​៥០​ឆ្នាំ នៅ​ខេត្តកំពង់ធំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ព្រោះតែ​សរសេរ​សា​រលើ​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រមាថ​ព្រះមហាក្សត្រ និង​រាជវង្សានុវង្ស​៕

អត្ថបទទាក់ទង



Tag:
 ព្រះមហាក្សត្រ​
 ​ ប្រមាថ​
  ឃាត់ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com