FIFA
កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
ម៉ូ​ដែល​រថយន្ត​កីឡាករ​១៦​រូប​នៅក្នុង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង​
18, Jun 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្រៅពី​អាជីព​ជា​កីឡាករ​ដែល​បង្ហាញ​សមត្ថភាព​នៅលើ​ទីលាន កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក ចូលចិត្ត​បង្អួត​ម៉ូត​រថយន្ត​ទំនើបៗ​របស់ខ្លួន ដោយសារ​ពួកគេ​មាន​ចំណូល​ខ្ទង់​រាប់លាន​ដុល្លារ​អាមេរិក​ក្នុង​១​មួយឆ្នាំ​។​



​នាឱកាស​នៃ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក (FIFA World Cup) ឆ្នាំ​២០១៨ ទស្សនា​វ​ដ្តី​យានយន្ត​បារាំង Auto-Moto បាន​ចុះផ្សាយ​ពី​ម៉ូ​ដែល​រថយន្ត​ទំនើបៗ​របស់​កីឡាករ​១៦​រូប​នៃ​ក្រុម​ជម្រើសជាតិ​បារាំង​។ រថយន្ត​ដែល​កីឡាករ​បារាំង​និយម​ជិះ​ភាគច្រើន​គឺ Mercedes, Porsche, Bentley និង Audi ជាដើម​។​

​ខាងក្រោម​នេះ ជា​ឈ្មោះ​កីឡាករ​១៦​រូប​ក្នុងចំណោម​២៣​រូប និង​ម៉ូ​ដែល​រថយន្ត​របស់​ពួកគេ​៖
១. ខ្សែប្រយុទ្ធ Antoine Griezmann (Atletico Madrid)៖ រថយន្ត Maserati Gran Turismo


២. ខ្សែការពារ Adil Rami (Marseille)៖ រថយន្ត Mercedes G63 AMG


៣. ខ្សែការពារ Raphaël Varane (Real Madrid)៖ រថយន្ត Jaguar F-Type R AWD


៤. ខ្សែការពារ Samuel Umtiti (Barcelona)៖ រថយន្ត Maserati Gran Turismo


៥. ខ្សែប្រយុទ្ធ Florian Thauvin (Marseille)៖ រថយន្ត Porsche Panamera


៦. ខ្សែបម្រើ Paul Pogba (Manchester United)៖ រថយន្ត Maserati Gran Turismo


៧. ខ្សែការពារ Benjamin Mendy (Manchester City)៖ រថយន្ត Ferrari F12


៨. ខ្សែបម្រើ Blaise Matuidi (Juventus)៖ រថយន្ត Bentley Continental GT


៩. អ្នកចាំទី Steve Mandanda (Marseille)៖ រថយន្ត Bentley Continental GT


១០. អ្នកចាំទី Hugo Lloris (Tottenham Hotspur)៖ រថយន្ត Mercedes CLS 500 Coupé


១១. ខ្សែការពារ Presnel Kimpembe (Paris Saint-Germain)៖ រថយន្ត Mercedes C63 AMG


១២. ខ្សែបម្រើ N’Golo Kanté (Chelsea)៖ រថយន្ត MINI Cooper


១៣. ខ្សែការពារ Lucas Hernandez (Atlético Madrid)៖ រថយន្ត Alfa Romeo Giulia


១៤. ខ្សែប្រយុទ្ធ Olivier Giroud (Chelsea)៖ រថយន្ត Mercedes C63 AMG


១៥. ខ្សែប្រយុទ្ធ Ousmane Dembélé (Barcelona)៖ រថយន្ត Audi RS 3


១៦. អ្នកចាំទី Alphonse Areola (Paris Saint-Germain)៖ រថយន្ត Porsche 911 ៕




Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com