ជាតិ
ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ត្រូវ​ប្ដូរ​មុខមាត់​ថ្មី​នៅ​ចុងឆ្នាំ​២០១៩!
18, Jun 2018 , 8:19 pm        
រូបភាព
រូបពីហ្វ៊េសប៊ុក
រូបពីហ្វ៊េសប៊ុក
ដោយ:
​បន្ទាយមានជ័យ​៖ ខេត្តបន្ទាយមានជ័យ នឹង​រំលេច​មុខមាត់​ថ្មី​នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រួមទាំង​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត នៅ​ចុងឆ្នាំ​២០១៩ ខាងមុខ​។ នេះ​បើតាម​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​។



​នៅ​ថ្ងៃទី​១៨​ខែមិថុនា​នេះ អាជ្ញាធរ​ចាប់ផ្ដើម​រុះរើ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​កាត់​យក​កំពូល​ប្រាសាទបី នៃ​ខ្លោងទ្វារ​របស់​ចក្រ​នេះ ដើម្បី​យកទៅ​បន្តុប​លើ​រង្វង់​មូល​ឋានសួគ៌​ក្រុង​ប៉ោយប៉ែត ដែល​កំពុង​សាងសង់​។ ប្រាសាទ​កំពូល​បី​នៃ​ខ្លោងទ្វារ​ច្រកព្រំដែន​នេះ ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំ​១៩៨០ និង​បាន​ក្លាយជា​និមិត្តរូប​មួយ​នៃ​ការ​ស្គាល់ និង​ចងចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នករស់នៅ និង​ប្រកប​អាជីវកម្ម​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​។

​លោក  សាន ស៊ានហូ អះអាងថា ដោយសារ​សំណង់​ប្រាសាទ​កំពូល​បី​បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​ប្រជាពលរដ្ឋ​ដូច្នេះហើយ​បានជា​អាជ្ញាធរ ត្រូវ​រក្សា​សំណង់​នេះ​ដោយ​យកទៅ​បន្តុប​លើ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ខណៈដែល​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ត្រូវ​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​។

​លោក សាន ស៊ានហូ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ថ្មី និង​រង្វង់​មូល​ឋានសួគ៌​ក្រុង​ប៉ោយប៉ែត គ្រោង​នឹង​សាងសង់​បញ្ចប់​រួចរាល់​នៅ​ចុងឆ្នាំ​២០១៩ ខាងមុខ​៕








© រក្សាសិទ្ធិដោយ thmeythmey.com