ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
សេដ្ឋកិច្ច
លោក ល្មុ​ន សូឡី​៖ ផ្សា​រមូល​ប​ត្រ​ជា​អន្តរការី​ជំរុញ​វិស័យសេដ្ឋកិច្ច​
19, Jun 2018 , 8:39 am        
រូបភាព
​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ដែលជា​សហគ្រាស​សាធារណៈ​មួយ​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១១​។ ៧​ឆ្នាំ​កន្លងមកនេះ ផ្សា​រមូល​ប​ត្រ​ហាក់​ស្ងាត់ស្ងៀម​ខ្លាំង​។ ប៉ុន្តែ​តាមពិតទៅ ផ្សា​រមូល​ប​ត្រ​កម្ពុ​ជាមាន​តួនាទី​សំខាន់​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ចកម្ពុជា បើសិនជា​ផ្សារ​នេះ​មាន​សកម្មភាព​ច្រើន​កាន់តែច្រើន​។ នាយ យ៉ាន ដែល​តំណាង​ឲ្យ​អ្នក​មិនសូវ​យល់​ពី​ផ្សា​រមូល​ប​ត្រ​បាន​ជួប​ជាមួយ​លោក ល្មុ​ន សូឡី ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី និង​ផ្តល់ព័ត៌មាន ដែល​បាន​ពន្យល់​អំពី​ដំណើរការ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​កម្ពុ​ជាមួយ​នេះ​។



​សូម​ស្តាប់​បទ​សម្ភាស​រវាង នាយ យ៉ាន និង​លោក ល្មុ​ន សូឡី​៖




​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ជា​សហគ្រាស​សាធារណៈ ដែល ៥៥%​នៃ​ភាគហ៊ុន​សរុប​ត្រូវបាន​កាន់កាប់ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ភាគហ៊ុន​ដែល​នៅសល់ កាន់កាប់​ដោយ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កូរ៉េ ដែលជា​ប្រតិបត្តិ​ករ ទីផ្សារ​មូល​ប​ត្រ​ដ៏​ល្បីល្បាញ​នៃ​សាធារណរដ្ឋ​កូរ៉េ​។ រហូតដល់​ពេលនេះ​មាន​ក្រុមហ៊ុន​ចំនួន​៥​ដែល​បាន​ចុះឈ្មោះ​ចូលក្នុង​ទីផ្សារ​នេះ​ដើម្បី​ជួញដូរ​បណ្ណ​ភាគហ៊ុន​ដែល​រួមមាន​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (២០១២), ក្រុមហ៊ុន Grand Twins International (Cambodia) (២០១៤), កំពង់ផែ​ស្វយ័ត​ភ្នំពេញ (២០១៥),   Phnom Penh SEZ (២០១៦), និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (២០១៧)៕





Tag:
 ល្មុ​ន សូឡី​
  ផ្សារ​ហ៊ុន​
  ផ្សា​រមូល​ប​ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com