FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធ​ក្រូ​អាស៊ី Kalinic ត្រូវបាន​បញ្ជូនទៅ​ផ្ទះ​វិញ
18, Jun 2018 , 10:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ​ក្រូ​អាស៊ី Nikola Kalinic ត្រូវបាន​បញ្ជូនទៅ​ផ្ទះ​វិញ។ សារព័ត៌មាននានា​បាន​រាយការណ៍ថា ដោយសារតែ​រូបគេ​បាន​បដិសេធ​ចូល​លេង​ជា​កីឡាករ​ជំនួស នា​អំឡុង​ពេលដែល​ក្រុម​របស់ខ្លួន​យកឈ្នះ​នី​ហ្សេ​រី​យ៉ា ២-០ នា​ជំនួប​បើកឆាក​ពូ​ល D​។ បើគ្រូបង្វឹក​បាន​បដិសេធ។​



Kalinic អាយុ​៣០​ឆ្នាំ ស្ថិតនៅលើ​កៅអី​កីឡាករ​បម្រុង​៤​ប្រកួត​ជាប់ៗ​គ្នា ដោយ​គេ​បាន​អះអាងថា មិនអាច​លេង​បាន​ដោយសារ​របួស​ខ្នង​។ លោក Zlatko Dalic ដែលជា​គ្រូបង្វឹក បាន​កត់សម្គាល់ថា ខ្សែប្រយុទ្ធ Fiorentina  ក៏​និយាយ​បែបនេះ​ផងដែរ​នា​ជំនួប​មិត្តភាព​ជាមួយ​ប្រេ​ស៊ី​ល​។​

​លោក Zlatko Dalic បាន​លើកឡើងថា​៖ «​ខ្ញុំ​ត្រូវការ​កីឡាករ​មាំមួន និង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​»​។​ នៅក្នុងសន្និសីទសារព័ត៌មាន គ្រូបង្វឹក​រូបនេះ អះអាងថា ការបញ្ជូន Kalinic ឲ្យត្រឡប់ទៅផ្ទះវិញ គឺក្រោម​ហេតុផល​របួស មិនមែន​បញ្ហាវិន័យនោះឡើយ។

Kalinic បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​៤១​លើក និង​ស៊ុត​បញ្ចូល​ទី​ចំនួន​១៥​គ្រាប់​៕




Tag:
 FIFA World Cup
  GroupD
© រក្សាសិទ្ធិដោយ thmeythmey.com