ជាតិ
ព្រះមហាក្សត្រី យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នកមា្ន​ង អ៊ុក ផល្លា​
19, Jun 2018 , 11:33 am        
រូបភាព
រូបពីទំព័រហ្វេសបុក Royal du Cambodge
រូបពីទំព័រហ្វេសបុក Royal du Cambodge
ដោយ: ថ្មីៗ
​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះវរមាតាជាតិខ្មែរ បាន​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ម្នាង អ៊ុក ផល្លា ដែល​ត្រូវជា​ព្រះរាជ​សុណិសា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដែល​កំពុង​តម្កល់​នៅ​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ​។



​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រកាសថា សព​អ្នកមា្ន​ង អ៊ុក ផល្លា នឹងត្រូវ​បូជា​នៅ​ថ្ងៃ​២០ ខែមិថុនា​។ មកដល់ពេលនេះ មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​សាច់ញាតិ មិនទាន់​ហ៊ាន​ផ្តល់ដំណឹង​ពី​មរណភាព​របស់​អ្នក​ម្នាង ទៅដល់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជា​ស្វាមី​នោះទេ ព្រោះ​ខ្លាច​ប៉ះពាល់​អារម្មណ៍​និង​សុខភាព​របស់​ទ្រង់​។

​សូម​រម្លឹកថា សម្តេចក្រុមព្រះ និង​អ្នក​ម្នាង បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ ពេលដែល​ទ្រង់​និង​អ្នក​ម្នាង រួមទាំង​មន្ត្រី​ផ្សេងទៀត ធ្វើដំណើរ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​។ ក្រោយ​ជួយ​គ្រោះថ្នាក់​ចរាចរណ៍ អ្នកមា្ន​ង ក៏​សោយ​ទិវង្គត ឯ​សម្តេចក្រុមព្រះ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​៕



Tag:
 មហាក្សត្រី​
  អ្នក​ម្នាង អុក ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com