ការប្រកួត FIFA World Cup 2018 នារាត្រីថ្ងៃអង្គារនេះ ជាជំនួបលើកដំបូងរបស់ក្រុមនៅក្នុងពូល H ដោយ ជប៉ុន តទល់ជាមួយ កូឡុំប៊ី ប៉ូឡូញ ប៉ះ សេណេហ្គាល់។ ឈានដល់វេលាម៉ោង១យប់ ពូល A ត្រឡប់មកវិញ តាមរយៈជំនួបរវាងម្ចាស់ផ្ទះរុស្ស៊ី និងអេហ្ស៊ីប។
រុស្ស៊ី ជួប អេហ្ស៊ីប ម៉ោង១យប់នៅ Saint Petersburg Stadium
សម្រាប់ការប្រកួតលើកទីពីរនៅក្នុងពូល A ម្ចាស់ផ្ទះរុស្ស៊ីស្វាគមន៍អេហ្ស៊ីបក្នុងជំនួបលើកដំបូងបំផុតរវាងក្រុមទាំងពីរ។ រុស្ស៊ីបើកឆាកជាមួយនឹងជ័យជម្នះ ៥-០ លើអារ៉ាប៊ីសាអូឌីត ខណៈអេហ្ស៊ីប ដែលមិនមានវត្តមានរបស់ Mohamed Salah បានចាញ់អ៊ុយរូហ្គាយ ១-០។
កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង:
-រុស្ស៊ី៖ Igor Akinfeev; Mario Fernandes, Ilya Kutepov, Sergei Ignashevich, Yuri Zhirkov; Roman Zobnin, Yury Gazinsky, Daler Kuziaev; Aleksandr Golovin, Denis Cheryshev; Fedor Smolov
-អេហ្ស៊ីប: Mohammed El Shenawy, Ali Gabr, Ahmed Hegazy, Ahmed Fathi, Mohammed Abdelshafy; Tarek Hamed, Mohammed El Neny, Mahmoud Trezeguet, Abdullah Al Said; Mohammed Salah, Marwan Mohsen៕