ជាតិ
សម្តេច ហ៊ុន សែន ប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយស ដល់ឥស្សរជន៨រូប ជាផ្លូវការ រូបភាព បានពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
× ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាផ្លូវការ ដល់ឥស្សរជន៨រូប ក្នុងជួរដ្ឋាភិបាល នៅវិមានសន្តិភាព ។
ឥស្សរជនទាំង៨រូប ដែលទទួលបានគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសជាផ្លូវការ រួមមាន លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលគោរមងារវិទ្យាសាស្ត្រ ជា «អគ្គបណ្ឌិតសភាចារ្យ»។
លោក គាត ឈន់ ប្រធានកិត្តិយស ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ទទួលគោរមងារកិត្តិយសជា «កិត្តិបរិរក្សបណ្ឌិត»។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ទទួលគោរមងារជា «កិត្តិសង្គហបណ្ឌិត» ។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីទទួលគោរមងារកិត្តិយសជា «កិត្តិនីតិកោសលបណ្ឌិត» ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទទួលគោរមងារកិត្តិយសជា «កិតិ្តសេដ្ឋាបណ្ឌិត»។
លោក នេត បារ៉ុម លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាទទួលគោរមងារវិទ្យាសាស្ត្រជា «បណ្ឌិតសភាចារ្យ» ៕
© រក្សាសិទ្ធិដោយ thmeythmey.com