FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ គ្រូកូរ៉េខាងត្បូងឲ្យកីឡាករប្តូរលេខអាវ ដើម្បីកុំឲ្យគូប្រជែងចំណាំមុខ
× លោក Shin Tae-yong គ្រូបង្វឹករបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានឲ្យកីឡាកររបស់ខ្លួនផ្លាស់ប្តូរលេខខោអាវកាលពីប្រកួតមិត្តភាពអន្តរជាតិកំដៅសាច់ដុំថ្មីៗកន្លងទៅនេះ ដើម្បីធ្វើឱ្យគូប្រជែងភាន់ច្រឡំមិនចំណាំកីឡាករសម្រាប់ការប្រកួតពានរង្វាប់ World Cup នៅរុស្ស៊ី។
មានតែខ្សែប្រយុទ្ធ Son Heung-min របស់ Spurs និង Ki Sung-yueng ខ្សែបម្រើរបស់ Swansea City ដែលជាប្រធានក្រុមកូរ៉េខាងត្បូងប៉ុណ្ណោះ ដែលបានរក្សាលេខសម្លៀកបំពាក់នៅធម្មតាដដែលនាជំនួបមិត្តភាពជាមួយជម្រើសជាតិបូលីវី និងសេណេហ្គាល់កាលពីដើមខែមិថុនានេះ។
«យើងបានប្តូរលេខសម្គាល់របស់ពួកគេ ពីព្រោះយើងមិនចង់ឲ្យគូប្រជែងចំណាំកីឡាកររបស់យើង និងព្យាយាមធ្វើឲ្យពួកគេយល់ច្រឡំ»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកកូរ៉េខាងត្បូងលោក Shin Tae-yong។
អ្នកចាត់ការវ័យ៤៩ឆ្នាំអះអាងទៀតថា បើទោះបីមានកីឡាករមួយចំនួនដែលគេស្គាល់ច្បាស់រួចទៅហើយ ប៉ុន្តែវាពិតជាលំបាកណាស់សម្រាប់ពួកបស្ចិមប្រទេសក្នុងការបែងចែករូបរាង និងមុខមាត់របស់កីឡាករអាស៊ីហើយនេះជាមូលហេតុដែលលោកធ្វើដូច្នេះ។
កូរ៉េខាងត្បូង បានប្រកួតចាញ់ស៊ុយអែត ១-០ សម្រាប់ជំនួបបើកឆាកពូល F នៅកីឡដ្ឋាន Nizhny Novgorod Stadium៕
Tag:
បាល់ទាត់
FIFA World Cup
GroupF
© រក្សាសិទ្ធិដោយ thmeythmey.com