ពីនេះ ពីនោះ
«​ម៉ា​ភ្លែត និង​ម៉ា​ម្នាក់​»​ជា​ពាក្យ​ខុស ពាក្យ​«​មួយ​ភ្លែត និង​មួយម្នាក់​»​ទើបត្រូវ​
24, Jul 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​ម៉ា​ភ្លែត ឬ​ម៉ា​ម្នាក់​» ដែល​ពលរដ្ឋ​ខ្មែរ​ប្រើ​រាល់ថ្ងៃ​ឡើង​ធ្លាប់មាត់​ទៅហើយនោះ មិនមែនជា​ពាក្យ​ត្រឹមត្រូវ​ឡើយ​។ ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត គឺ​ពាក្យ​«​មួយ​ភ្លែត ឬមួយ​ម្នាក់​»​។  ក្រៅពី​ពាក្យ​ទាំងពីរ​នេះ មហាជន​ទូទៅ ក៏បាន​និយាយ​ពាក្យ​មួយចំនួន ខុសពី​សំណេរ​ផ្លូវការ​ដែរ ដូចជា ខ្នុរ បែរ​និយាយថា​ខ្នោ​រ , តុ និយាយថា​តុ​ក , កណ្តុរ និយាយ​ក​ណ្តោ​រ​, មួយគូ និយាយ​ម៉ា​គូ​, និង​ទុរេន បែរ​និយាយថា ទូ​រេ​ន ធុ​រេ​ន ឬ​តា​រ៉េ​ន ជាដើម​។ មហាជន​គួរ​កែ​ទម្លាប់​និយាយ​ឲ្យ​ត្រូវ តាម​វចនានុក្រម​ខ្មែរ ទើប​ភាសាជាតិ​មិន​អាប់ឱន​៕






Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com