FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​អ្នកគាំទ្រ​នា​ការប្រកួត​បើកឆាក​ពូ​ល​នីមួយៗ​ក្នុង World Cup នៅ​រុស្ស៊ី​
20, Jun 2018 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រកួត​កីឡាបាល់ទាត់ FIFA World Cup 2018 នៅ​រុស្ស៊ី​បានបញ្ចប់​ការប្រកួត​ទីមួយ​នៅក្នុង​ពូ​ល​រៀងៗ ខណៈ​ពូ​ល A បានចាប់ផ្តើម​ជំនួប​លើក​ទី​ពីរ​។ ជំនួប​ទាំង​១៦​ប្រកួត​ដំបូង​ពី​ពូ​ល A ទៅ H មានការ​ស៊ុត​បាល់​បញ្ចូល​ទី​៣៨​គ្រាប់​។ Cristiano Ronaldo របស់​ព័រ​ទុយ​ហ្គា​ល់រ​កបាន​៣​គ្រាប់​តែម្នាក់ឯង រីឯ​ម្ចាស់ផ្ទះ​រុស្ស៊ី រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​។



​រាល់​ការប្រកួត​បាន​ផ្តល់នូវ​ភាពសប្បាយ​រីករាយ ក៏ដូចជា​ការខកចិត្ត​សម្រាប់​ក្រុម​អ្នកគាំទ្រ​។ សារព័ត៌មាន ThmeyThmey សូម​បង្ហាញ​រូបថត​១៦​សន្លឹក​ដែល​ផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ដែល​ថត​ដោយ​ភ្នាក់ងារ Getty​។​

​សូម​ទស្សនា​រូបភាព​ដូចខាងក្រោម​៖

១. ក្រុម​អ្នកគាំទ្រ​នា​ជំនួប​រវាង​រុស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត​។ Getty/FIFA


២. ក្រុម​អ្នកគាំទ្រ​អ៊ុយ​រូ​ហ្គា​យ នា​ជំនួប​ជាមួយ​អេ​ហ្ស៊ី​ប​។ Getty/FIFA


៣. អ្នកគាំទ្រ​អ៊ីរ៉ង់ នា​ជំនួប​ជាមួយ​ម៉ា​រ៉ុ​ក​។ Getty/FIFA


៤. អ្នកគាំទ្រ​អេ​ស្ប៉ា​ញ និង​អ្នកគាំទ្រ​ព័រ​ទុយ​ហ្គា​ល់​ថើប​គ្នា​។ Getty/FIFA


៥. អ្នកគាំទ្រ​បារាំង នា​ជំនួប​ជាមួយ​អូស្ត្រាលី​។ Getty/FIFA


៦. អ្នកគាំទ្រ​អា​ហ្ស​ង់​ទីន​លើក​រូប Messi ក្បែរ​អ្នកគាំទ្រ​អ៊ី​ស្លង់​។ Getty/FIFA


៧. អ្នកគាំទ្រ​ប៉េ​រូ​ម្នាក់ នា​ជំនួប​ជាមួយ​ដា​ណឺ​ម៉ាក​។ Getty/FIFA


៨. Modric ឱប​ជាមួយ​អ្នកគាំទ្រ​ក្រូ​អាស៊ី ក្រោយ​ស៊ុត​ចូល​លើ​នី​ហ្សេ​រី​យ៉ា​។ Getty/FIFA


៩. អ្នកគាំទ្រ​ស៊ែ​ប៊ី នា​ជំនួប​ជាមួយ​កូ​ស្តា​រី​កា​។ Getty/FIFA


១០. ក្រុម​អ្នកគាំទ្រ​ម៉ិ​ក​ស៊ិ​ក​អបអរ​ក្រោយ​ក្រុម​ខ្លួន​ឈ្នះ​ម្ចាស់​ការពារ​ជើងឯក​អាល្លឺម៉ង់​។ Getty/FIFA


១១. អ្នកគាំទ្រ​ប្រេ​ស៊ី​ល​ម្នាក់​នា​អំឡុង​ជំនួប​ជាមួយ​ស្វី​ស​។ Getty/FIFA


១២. អ្នកគាំទ្រ​ស៊ុយអែត​នា​ជំនួប​ជាមួយ​កូរ៉េខាងត្បូង​។ Getty/FIFA


១៣. អ្នកគាំទ្រ​ប៉ា​ណា​ម៉ា ពេល​ក្រុម​ខ្លួន​ចាញ់​បែលហ្ស៊ិក ៣-០​។ Getty/FIFA


១៤. គូស្នេហ៍​អង់គ្លេស ពេល​ក្រុម​ខ្លួន​ឈ្នះ​ទុយ​នី​ស៊ី​។ Getty/FIFA


១៥. អ្នកគាំទ្រ​កូ​ឡុំ​ប៊ី មុនពេល​ក្រុម​ខ្លួន​ខកចិត្ត​ចាញ់​ជប៉ុន​លើកដំបូង​។ Getty/FIFA


១៦. អ្នកគាំទ្រ​សេ​ណេ​ហ្គា​ល់​នា​ជ័យជម្នះ​លើ​ប៉ូឡូញ​។ Getty/FIFA



Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com