ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ជាអ្នកគ្រប់គ្រង តើចាំបាច់ត្រូវមានជំនាញទន់អ្វីខ្លះ?
20, Jun 2018 ,
2:09 pm
រូបភាព
×
ដោយ:
ជំនាញទន់ គឺជាការរួមបញ្ចូលគ្នានូវជំនាញមនុស្ស ជំនាញទំនាក់ទំនង ការសម្រេចចិត្ត ជំនាញដំនោះស្រាយ ជំនាញត្រិះរិពិចារណាវ័យឆ្លាត។ ជំនាញទាំងនេះគឺជាជំនាញដែលអ្នកគ្រប់គ្រងគ្រប់រូបត្រូវការ ហើយវាជាជំនាញចាំបាច់ដែលអាចជួយឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន និងគ្រឹះស្ថានរដ្ឋ និងឯកជន និងទាំងអស់អនុវត្តការងារដឹកនាំមានប្រសិទ្ធភាពខ្ពស់ ក្រៅពីជំនាញបច្ចេកទេស ។
CAM-ASEAN គឺជាស្ថាប័នអប់រំជំនាញដែលមានវិជ្ជាជីវៈខ្ពស់ក្នុងការផ្តល់នូវការបណ្តុះបណ្តាលផ្នែកភាសា និងជំនាញទាំងនេះ។ ហើយដោយសង្កេតឃើញពីតំរូវការ ជំនាញទន់នេះហើយ ទើបថ្មីៗនេះ CAM-ASEAN បានបង្កើតនូវកម្មវិធីសិក្សាពិសេសមួយសម្រាប់តែអ្នកគ្រប់គ្រង់ (Fast Track Business English)។
កម្មវិធីសិក្សាពិសេសនេះ ត្រូវបានអភិវឌ្ឍឡើងដោយអនុលោមទៅតាមស្តង់ដារបណ្តុះបណ្តាលអន្តរជាតិដែលមានលោកស៊ាង សុបញ្ញា អគ្គនាយក ជាអ្នកគ្រប់គ្រងកម្មវិធីផ្ទាល់។ គួសបញ្ចាក់ដែរថា លោកស៊ាង សុបញ្ញា បានទទួលនូវវិញ្ញាបនបត្រគ្រូបណ្តុះបណ្តាលបង្កោលក្នុងក្របខ័ណ្ឌអាស៊ាន (Master Trainer) ពីសាធារណរដ្ឋកូរ៉េកាលពីឆ្នាំ២០១៧។ ចំនែកឯ គ្រូបណ្តុះបណ្តាលខ្មែរ និងបរទេស (Trainers)ផ្សេងៗទៀតនោះ សុទ្ធសឹងតែជាបុគ្គលឆ្នើម និងជោគជ័យក្នុងស្ថាប័នរដ្ឋ និងឯកជន។
បន្ថែមលើសពីកម្មវិធីបណ្តុះបណ្តាលស្តង់ដារអន្តរជាតិ CAM-ASEAN ក៏នឹងដាក់បញ្ចូលបច្ចេកវិទ្យាទំនើបសម្រាប់ការគ្រប់គ្រង់ថ្នាក់រៀននិងការសិក្សាចូលក្នុងកម្មវិធីនេះផងដែរ។ កម្មវិធីនេះនឹងជួយផ្សាភ្ជាប់សិក្ខាកាមទាំងអស់ទៅនឹងបច្ចេកវិទ្យាដែលមានសារៈសម្ខាន់សម្រាប់ការសិក្សា ការងារ និងការគ្រប់គ្រង។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមទាំងអស់ ក៏នឹងត្រូវចូលរួមនូវវគ្គបណ្តុះបណ្តាលរយះពេលខ្លីនៅបរទេសផងដែរដូចជា ប្រទេសថៃ សិង្ហបុរី ឬអង់គ្លេស តាមស្ថាប័នដែលជាដៃគូររបស់ CAM-ASEAN៕
វគ្គសិក្សានេះ នឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។ ដូច្នេះប្រសិនបើ លោក លោកស្រី ដែលជាម្ចាស់ស្ថាប័ន សហគ្រាស ឬជាអ្នកគ្រប់គ្រង ដឹកនាំ ស្ថាប័នរដ្ឋនិងឯកជន មានបំណងចង់ពង្រឹងជំនាញទន់បន្ថែម សម្រាប់ដឹកនាំក្រុមហ៊ុន ឬស្ថាប័នលោកអ្នក លោកអ្នកអាចរួសរាន់មកចុះឈ្មោះសិក្សា។
CAM-ASEAN មានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។
ទូរស័ព្ទលេខ៖ 023 976 999 / 070 77 44 50 / 011 77 44 50
គេហទំព័រ៖
www.cam-asean.com
ហ្វេសប៊ុក៖
www.facebook.com/camaseaninstitute
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
កំពង់ចាម, កំពង់ស្ពឺ និងបាត់ដំបង មានភ្ញៀវទេសចរ ដើរកម្សាន្តច្រើនជាងគេ អំឡុងចូលឆ្នាំខ្មែរ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម