ជាតិ
ចិន​ផ្តល់​ទឹកប្រាក់​២,៥​លាន​ដុល្លារ​សម្រាប់​បោសសំអាត​មីន​នៅ​កម្ពុជា​
20, Jun 2018 , 7:19 pm        
រូបភាព
រូបភាព​ពី​លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)
រូបភាព​ពី​លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន បានផ្តល់​ទឹកប្រាក់​២.៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការអនុវត្ត​គម្រោង​បោសសំអាត​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់​កម្ពុជា ដែល​ត្រូវបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ និង​លោកស្រី Gao Yan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​។​



​ជំនួយឥតសំណង​ចំនួន ២​លាន​៥​សែន ដុល្លារ​សហរដ្ឋអាមេរិក​នេះ ត្រូវបាន​រដ្ឋាភិបាល​ទាំងពីរ​ភាគី ប្រកាស​ជា​ផ្លូវការ​សម្រាប់​អនុវត្ត​គម្រោង​កាត់បន្ថយ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល​ត្រូវអនុវត្ត​ដោយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន កម្ពុជា (CMAC) និង​មួយផ្នែក​ទៀត​សម្រាប់​ការកែលម្អ​បរិស្ថាន​សាលារៀន និង​ការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ​៕


Tag:
 មីន​
  ចិន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com